វៀតណាមសន្យាសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិពង្រឹង
នីតិរដ្ឋសំដៅអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ |
ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ តុលា នៅទីក្រុងញូវយ៉ក (អាមេរិក)គណៈកម្មាធិការគតិយុត្ត (គណៈកម្មាធិការទី ៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី៧២ បានរៀបចំកិច្ចប្រជុំស្ដីពីនីរតិរដ្ឋថ្នាក់ជាតិ និងអន្តរជាតិ។ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោកស្រី Amina Mohammed បានអញ្ជើញចូលរួម និងបកស្រាយរបាយការណ៍ស្ដីពីការបង្កើន និងរួមសហការលើសកម្មភាពនៃអង្គការសហប្រជាជាតិស្ដីពីនីតិរដ្ឋ។
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅ លើតួនាទីជាគ្រឹះស្ថាននៃនីតិរដ្ឋក្នុងការរក្សាសន្តិភាព ស្ថិរភាព ជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការពារសិទ្ធិមនុស្ស។ ការជំរុញនីតិរដ្ឋគប្បីផ្អែកទៅលើគោលការណ៍ជាសារវន្តនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកស្រីក៏បានលើកច្បាស់ថាវៀតណាមកំពុងរួមជាមួយបណ្ដាប្រទេសអាស៊ានខិតខំប្រឹងប្រែងកសាងអាស៊ីអាគ្នេយ៍ឲ្យក្លាយទៅជាតំបន់សន្តិភាព ស្ថិរភាព និងសម្បូររុងរឿង៕