វៀតណាមសកម្មជម្រុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ានអំពីការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន

Chia sẻ
(VOVworld)-សន្និសីទលើកទី១នៃក្រុមអ្នកជំនាញការ
ស្តីអំពីសកម្មភាពគ្រាប់បែកម៉ីន មនុស្សធម៌ក្នុងក្រប
ខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិ (ADMM+)

(VOVworld)-សន្និសីទលើកទី១នៃក្រុមអ្នកជំនាញការស្តីអំពីសកម្មភាពគ្រាប់បែក
ម៉ីន មនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិ (ADMM+)នឹងប្រ
ព្រឹត្តទៅ នៅរដ្ឋធានីហាណូយប្រទេសវៀតណាមចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០
មិថុនាខាងមុខ។ នេះជាលើកដំបូងដែលវៀតណាមនិឥណ្ឌាធ្វើជាសហអធិបតី
សន្និសីទ តាមរយៈនោះកសាងផែនការសកម្មភាពរបស់ក្រុមជំនាញការADMM+
ស្តីអំពីសកម្មភាព គ្រាប់បែកម៉ីនមនុស្សធម៌ដំណាក់កាល២០១៤-២០១៧។

វៀតណាមសកម្មជម្រុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ានអំពីការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ qdnd.vn)

        នៅក្នុងសន្និសីទកាសែត រៀបចំឡើងដោយក្រសួងការពារប្រទេសវៀត
ណាម​ នាព្រឹកថ្ងៃទី១២មិថុនានៅទីក្រុងហាណូយ វរសេនីយ៍ឯក Do Mai Khanh នាយករងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិអំពីការពារប្រទេស នៃក្រសួងការពារ
ប្រទេសវៀត ណាមឲ្យដឹងថា៖

        “នេះជាសន្និសីទដំបូងក្នុងក្របខ័ណ្ឌ ADMM+ ស្តីអំពីសកម្មភាពគ្រាប់មីន
មនុស្ស ធម៌ ជាគ្រឹះស្ថានដើម្បីពង្រីករាល់កិច្ចសហប្រតិបត្តិការលើវិស័យនេះ
សំដៅជម្រុញ ល្បឿនជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន នៅវៀត
ណាមនិងនៅប្រទេសដទៃដែលរងផលប៉ះពាល់ដោយគ្រាប់បែកម៉ីន។ យើងខ្ញុំ
សង្ឃឹមថា បណ្តាប្រទេសស្វែងរកបានវិធានការ និងបង្កលក្ខណៈងាយស្រួល
សម្រាប់ការងារបោះសំអាតគ្រាប់បែកម៉ីន នៅវៀតណាមនាពេលខាងមុខ”។

        សន្និសីទលើកនេះ នឹងប្រមូលផ្តុំលើខ្លឹមសារសំខាន់ៗចំនួន៤ ក្នុងនោះ
មាន​កិច្ច សហប្រតិបត្តិការក្នុងការទប់ទល់និងជំនះពុះពារលើផលវិបាកដោយ គ្រាប់បែកមីនក្នុងតំបន់និងលើសកលលោក ដើម្បីដាក់សំណើរសម្រាប់កិច្ច
សហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM+៕

ប្រតិកម្មទៅវិញ