វៀតណាមសកម្មចូលរួមទប់ទល់នឹងបំរែបំរួលអាកាសធាតុ

Theo VOVWORLD -
Chia sẻ
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៨និង៩កុម្ភៈ សិក្ខាសាលាអំពីបរិស្ថាន​និង​ការងារគ្រប់គ្រងភូមិភាគដីសណ្ដរទន្លេត្រូវបានរៀបចំឡើងនៅរដ្ឋធានីបាំងកករបស់ថៃ
វៀតណាមសកម្មចូលរួមទប់ទល់នឹងបំរែបំរួលអាកាសធាតុ - ảnh 1
សិក្ខាសាលាអំពីបរិស្ថាននិងការងារគ្រប់គ្រងភូមិភាគដីសណ្ដរទន្លេត្រូវបានរៀបចំឡើងនៅរដ្ឋធានី
បាំងកករបស់ថៃ (vietnamplus.vn)


       Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៨និង៩កុម្ភៈ សិក្ខាសាលាអំពីបរិស្ថាន​និង​ការងារគ្រប់គ្រងភូមិភាគដីសណ្ដរទន្លេត្រូវបានរៀបចំឡើងនៅរដ្ឋធានីបាំងកករបស់
ថៃ សំដៅ​លើកកំពស់សមត្ថភាពទប់ទល់នឹងបំរែបំរួលអាកាសធាតុនៃប្រទេសនានា
នៅទ្វីបអាស៊ី។ សិក្ខាសាលាបានទាក់ទាញដំណាងជាង៤៥នាក់ជាអ្នកជំនាញការ
ស្រាវជ្រាវ​អំពី​បរិស្ថានអាកាសធាតុនិងធនធានធម្មជាតិ។ ​មានគំរោងការណ៍ស្រាវ
ជ្រាវចំនួន១៩​ត្រូវបានរាយការណ៍នៅសិក្ខាសាលានេះ ក្នុងនោះគណៈប្រតិភូវៀតណាម
មានគំរោងការណ៍ចំនួន៥ស្ដីពីអាកាសធាតុនិងធនធានទឹក បញ្ហាដោះ​ស្រាយ​ទឹកកង្វក់
និងថែទាំសុខភាព។ បណ្ដាគំរោងការណ៍នេះដណ្ដើមបានការយក​ចិត្តទុកដាក់ជាពិសេស
និងត្រូវបានវាយតំលៃខ្ពស់៕

ប្រតិកម្មទៅវិញ