វៀតណាមលើកត្រដែតការគោរពច្បាប់អន្តរជាតិ និង​បង្កើន​ទំនាក់ទំនង​ភាពជាដៃគូសកល

Chia sẻ
(VOVWORLD) -លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមបានអះអាងថា ពិភពលោកកំពុងឈានចូលដំណាក់កាលមួយ ដោយមានអស្ថិរភាពជាច្រើន ទាំងខាងនយោបាយ សេដ្ឋកិច្ច និងសង្គម។ 
វៀតណាមលើកត្រដែតការគោរពច្បាប់អន្តរជាតិ និង​បង្កើន​ទំនាក់ទំនង​ភាពជាដៃគូសកល - ảnh 1 ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

នាព្រឹកថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំអនាគតអាស៊ីលើកទី ២៥ បានបើកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ កិច្ចប្រជុំនេះត្រូវបានវៀបចំឡើងដោយសម្ព័នក្រុមហ៊ុន Nikke  ដោយប្រធានបទ “ស្វែងរកសណ្ដាប់ ធ្នាប់សកលលោកថ្មី - ឆ្លងផុតអស្ថិរភាព” ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ី រួមទាំងថ្នាក់ដឹកនាំវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងសម្ព័ម្ធក្រុមហ៊ុនធំៗលើពិភពលោក។

អញ្ជើញថ្លែងនៅទីនេះ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមបានអះអាងថា ពិភពលោកកំពុងឈានចូលដំណាក់កាលមួយ ដោយមានអស្ថិរភាពជាច្រើន ទាំងខាងនយោបាយ សេដ្ឋកិច្ច និងសង្គម។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពិភពលោកមួយសន្តិភាពវិបុលភាព និងអភិវឌ្ឍន៍ដោយចីរភាពគឺជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជាតិទាំងអស់។ ទន្ទឹមនឹងនេះ លោក Pham Binh Minh  បានលើកឡើងអំពីបទដ្ឋានចំនួន ៣ ចំពោះសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយចីរភាព និងប្រសិទ្ធភាព គឺរួមមាន៖ ពង្រឹងលទ្ធិពហុភាគីគ្របដណ្ដប់ បង្កើនជំនឿទុកចិត្ត សហប្រតិបត្តិការ និងកសាងប្រព័ន្ធគ្រប់គ្រងសកល ដែលអាចដោះស្រាយរាល់ការសាកល្បងដ៏ធំៗនៃ សតវត្សរ៍ទី ២១; ត្រូរបាន កសាង និងធ្វើសកម្មភាពដោយឈរលើមូលដ្ឋានច្បាប់ ដោយមានអង្គការសហប្រជាជាតិជាមជ្ឈភាព និងធានាគោលការយុត្តិធម៌ សមភាព

ចំពោះវៀតណាម លោក ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព និងរក្សានូវតម្លៃនៃសន្តិភាព និងស្ថិរភាព។ វៀតណាមបានលើកត្រដែតការគោរពច្បាប់អន្តរជាតិ បង្ការ ទប់ស្កាត់និង ដោះស្រាយរាល់បញ្ហាជម្លោះដោយសន្តិវិធី និងគាំទ្រការជំរុញលទ្ធិពហុភាគីនិយម និងបង្កើនទំនាក់ទំនងសកល។

នៅទីនេះ អង្គប្រជុំក៏បានពិភាក្សាអំពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក- ចិន ផលប៉ះពាល់ចំពោះអាស៊ី រាល់វិធានការរបស់បណ្ដាប្រទេស និងមជ្ឈដ្ឋានសហគ្រាសអាស៊ីក្នុងការទប់ទល់នឹងសង្គ្រាមពាណិជ្ជកម្មនេះ។

តាមគម្រោង លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនឹងធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំគណកម្មាធិការសហប្រតិបត្តិការវៀតណាម ជប៉ុន និងជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono៕

ប្រតិកម្មទៅវិញ