(រូបថត៖daidoanket.vn) |
(VOVworld) - ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ កក្កដា តំណាងប្រមាណ៣០០នាក់ មកពីខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង២០និងអង្គការសង្កេតការណ៍នានា របស់ APEC បានចូលរួមកម្មវិធីត្រួតពិនិត្យលើកទី១ដើម្បីត្រៀមរៀបចំឲ្យសប្ដាហ៍ ប្រជុំជាន់ខ្ពស់ APEC ឆ្នាំ២០១៧ ដែលវៀតណាមជាប្រទេសម្ចាស់ផ្ទះ។
ថ្លែងមតិចំពោះមុខតំណាងនៃប្រទេស APEC និងអ្នកសង្កេតការណ៍នានា តំណាងគណៈលេខាធិការជាតិ APEC ២០១៧ បានសង្កត់ធ្ងន់ទៅលើសារសំ ខាន់នៃការដែលវៀតណាមទទួលរៀបចំ ឆ្នាំ APEC ២០១៧ ជាពិសេសគឺសប្ដាហ៍ ប្រជុំជាន់ខ្ពស់ APEC ២០១៧ ព្រមទាំងអះអាងថា វៀតណាមបាននិងកំពុងធ្វើ អស់ពីកម្លាំងកាយចិត្តដើម្បីធានាជោគជ័យនៃសប្ដាហ៍ប្រជុំជាន់ខ្ពស់ APEC ២០១៧។
ក្រុមតំណាងនៃខឿនសេដ្ឋកិច្ច APEC និងអ្នកសង្កេតការណ៍បានវាយតំលៃ ខ្ពស់ចំពោះការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់ប្រទេសម្ចាស់ផ្ទះវៀតណាម ក៏ដូច ជារដ្ឋអំណាចទីក្រុង Da Nang ទៀតផង ព្រមទាំងសន្យាថា នឹងសហការយ៉ាង ស្អិតរមួតជាមួយវៀតណាមដើម្បីត្រៀមរៀបចំយ៉ាងល្អបំផុតសំរាប់សប្ដាហ៍ប្រជុំ ជាន់ខ្ពស់នាពេលខាងមុខ៕