ប្រធានបទនៃសន្និសីទឆ្នាំនេះ គឺ “សាមគ្គីភាព ជួបសន្ទនា ភាព អត់ ឱនក្នុងពិភពសម្បូរបែប៖ ឆ្ពោះទៅខឿនវប្បធម៌សន្តិភាព”។ អញ្ជើញថ្លែង មតិ ក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុម បេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានស្វាគម ន៍ និងគាំទ្រចំពោះការដែលសន្និសីទបានអនុម័ត សេចក្តីថ្លែងការណ៍នយោបាយ និងកម្មវិធីសកម្មភាព ព្រមទាំងសង្កត់ធ្ងន់ថា ត្រូវបន្តលើកកំពស់និងធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវតម្លៃជាសារវ័ន្ននៃចលនាមិនចូលបក្សសម្ព័ន្ធ គឺ សាមគ្គីភាព ជួប សន្ទនា ត្រាប្រណីនិងសហប្រតិបត្តិការ។ លោកស្រី Nguyen Phuong Nga បានគូស បញ្ជាក់ថា វៀតណាមគាំទ្រការជួបសន្ទនានិងកិច្ចសហប្រតិបត្តិការត្រូវបានកសាង ឡើងឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការ ផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ លោកស្រីអះអាងថា ជាប្រទេសមានជនជាតិជា ច្រើន មានប្រពៃណីវប្បធម៌ដ៏សម្បូរបែប វៀតណាមបានផ្តោតការយកចិត្តទុកដាក់ និងអនុវត្តគោលនយោ បាយជាច្រើន ដើម្បីពង្រឹងនិងពង្រីកលក្ខណៈសម្បូរបែប វប្បធម៌របស់បណ្តាជនជាតិ ចាត់ទុកនេះជាកត្តាសំខាន់ រួមចំណែកធានាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕