វៀតណាមមានគោលបំណងចង់សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - លោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចពិចារណាយ៉ាងសកម្មនូវសំណើសហប្រតិបត្តិការរបស់ប្រទេសនានាក្នុងនោះមានសហរដ្ឋអាមេរិកក្នុងស្មារតី "គោរពគ្នាទៅវិញទៅមក កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ធានាបាននូវសិទ្ធិមនុស្សទាំងអស់សម្រាប់ប្រជាជនគ្រប់រូប"។
វៀតណាមមានគោលបំណងចង់សហប្រតិបត្តិការ  យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michele Taylor (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michele Taylor។ នៅក្នុងជំនួបនេះ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអបអរសាទរចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយស្នើឲ្យសហរដ្ឋអាមេរិកគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម និងអាទិភាពរបស់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចពិចារណាយ៉ាងសកម្មនូវសំណើសហប្រតិបត្តិការរបស់ប្រទេសនានាក្នុងនោះមានសហរដ្ឋអាមេរិកក្នុងស្មារតី "គោរពគ្នាទៅវិញទៅមក កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ធានាបាននូវសិទ្ធិមនុស្សទាំងអស់សម្រាប់ប្រជាជនគ្រប់រូប"។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត Michele Taylor បានអះអាងថា វៀតណាមតែងតែជាដៃគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ដោយយល់ស្របថា ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកស្រី បានសម្តែងនូវបំណងចង់រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ក្នុងនោះមានវេទិកាពហុភាគី ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាដើម៕

ប្រតិកម្មទៅវិញ