វៀតណាមមានការទទួលខុសត្រូវចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី២៧ កក្កដា នៅរដ្ឋធានីហា
ណូយ មជ្ឈមណ្ឌលរក្សា សន្តិភាពវៀតណាមបាន
សហការជាមួយកម្មវិធីផ្ដើមគំនិតសកម្មភាពសន្តិភាព
ទូទាំងពិភពលោកចំណុះបញ្ជាការដ្ឋានកងទ័ពជើង
គោកបាស៊ីហ្វិករបស់អាមេរិក រៀបចំសិក្ខាសាលាអន្តរជាតិអំពីការងារដាក់ពង្រាយកម្លាំងចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប។
(VOVworld) - នាព្រឹកថ្ងៃទី២៧ កក្កដា នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលរក្សាសន្តិ
ភាពវៀតណាមបានសហការជាមួយកម្មវិធីផ្ដើមគំនិតសកម្មភាពសន្តិភាពទូទាំង
ពិភពលោកចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកបាស៊ីហ្វិករបស់អាមេរិក រៀបចំ
សិក្ខាសាលាអន្តរជាតិអំពីការងារដាក់ពង្រាយកម្លាំងចូលរួមសកម្មភាពរក្សាសន្តិ
ភាពរបស់អ.ស.ប។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក​Nguyen Chi Vinh អនុរដ្ឋ
មន្រ្តីក្រសួងការពារ ប្រទេសវៀតណាមបានឲ្យដឹងថាសិក្ខាសាលានេះបង្ហាញពី
ប្ដេជ្ញាចិត្តនិងការ ទទួលខុសត្រូវរបស់វៀតណមក្នុងការចូលរួមសកម្មភាពរក្សាសន្តិ
តភាពរបស់ អ.ស.ប។ក្នុងរយៈពេលកន្លងទៅ វៀតណាមបានបញ្ជូននាយទាហាន
សេនាធិការ នានាចូលរួមក្រុមបេសកកម្មនៅស៊ូដង់ខាងត្បូងនិងអាហ្វ្រិកកណ្ដាល
ហើយនឹង បន្តបញ្ជូននាយទាហានចូលរួមក្រុមបេសកកម្មផ្សេងៗទៀតផង។ឧត្តម
សេនីយ៍ ឯក Nguyen Chi Vinh បានឲ្យដឹងថា៖

 “ក្នុងរយៈពេលចូលរួមសកម្មភាពរក្សាសន្តិភាពកន្លងទៅ យើងខ្ញុំយល់ថានេះជា
សកម្មភាពមានការលំបាកជាច្រើន។ដោយហេតុនេះ ការជួយឧបត្ថម្ភពីអ.ស.ប
និងបទពិសោធន៍របស់ប្រទេសនានាដែលត្រូវបានចែករំលែកក្នុងសិក្ខាសាលា
លើកនេះចំពោះយើងខ្ញុំគឺចាំបាច់ណាស់”។
វៀតណាមមានការទទួលខុសត្រូវចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប - ảnh 1
បណ្ដាតំណាងចូលរួមសិក្ខាសាលានេះ

រីឯឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានថ្លែងថា
សិក្ខាសាលានេះជាការបោះជំហានសកម្មនិងសំខាន់ដើម្បីបង្ហាញយ៉ាងពេញ
លេញនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមយ៉ាងគ្រប់គ្រាន់ចូលក្នុង
សកម្មភាពរក្សា សន្តិភាពរបស់អ.ស.ប៕

ប្រតិកម្មទៅវិញ