វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអនុវត្តន៍លទ្ធផលនៃកិច្ចប្រជុំ COP 26

Chia sẻ
(VOVWORLD) - លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា វៀតណាមគាំទ្ររាល់ខ្លឹមសារនៃក្របខ័ណ្ឌជីវៈចម្រុះសកល ហើយស្នើឱ្យបន្តសិក្សាស្រាវជ្រាវ និងសុក្រិតថែមទៀតអំពីបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងបទដ្ឋាន និងសន្ទស្សវាយតម្លៃ គឺចាំបាច់ត្រូវអនុវត្តន៍ដោយធានាលក្ខណៈវិជ្ជមាន និងអនុវត្តន៍រាល់សំណើរនៃក្របខ័ណ្ឌជីវចម្រុះសកល។
វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអនុវត្តន៍លទ្ធផលនៃកិច្ចប្រជុំ COP 26 - ảnh 1រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានជួបធ្វើការជាមួយលោក Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម (រូបថត៖ កាសែតធនធាន និងបរិស្ថាន)

នាថ្ងៃទី ២៦ ខែមករា រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានជួបធ្វើការជាមួយលោក Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ស្តីពីការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល និងទិសដៅសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ជំនួបធ្វើការនេះ សំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់ការសន្យារបស់វៀតណាម ក្រោយពីកិច្ចប្រជុំនៃភាគីនានា ដែល ចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែសម្រួលអាកាសធាតុ លើកទី ២៦ (COP ២៦)

នៅក្នុងជំនួបធ្វើការនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា វៀតណាមគាំទ្ររាល់ខ្លឹមសារនៃក្របខ័ណ្ឌជីវៈចម្រុះសកល ហើយស្នើឱ្យបន្តសិក្សាស្រាវជ្រាវ និងសុក្រិតថែមទៀតអំពីបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងបទដ្ឋាន និងសន្ទស្សវាយតម្លៃ គឺចាំបាច់ត្រូវអនុវត្តន៍ដោយធានាលក្ខណៈវិជ្ជមាន និងអនុវត្តន៍រាល់សំណើរនៃក្របខ័ណ្ឌជីវចម្រុះសកល។

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអនុវត្តន៍លទ្ធផលនៃកិច្ចប្រជុំ COP 26 - ảnh 2លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម (រូបថត៖ កាសែតធនធាន និងបរិស្ថាន)

ទាក់ទងនឹងគៅលដៅសហប្រតិបត្តិការរវាងក្រសួងជាមួយ EU នៅវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវរាល់ការសន្យារបស់វៀតណាម ក្រោយពីកិច្ចប្រជុំ COP ២៦ នោះ លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា ការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP ២៦ គឺមានអត្ថន័យដ៏សំខាន់ពិសេស ដោយបម្រើផលប្រយោជន៍ក្នុងរយៈពេលយូរអង្វែងរបស់ប្រទេសជាតិ ហើយសមស្របនឹងទិសដៅអំពីការកសាងខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងមេត្រីភាពជាមួយបរិស្ថាន។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Aliberti បានសម្ដែងក្ដីសង្ឃឹមរបស់ EU ចំពោះក្របខ័ណ្ឌជីវៈចម្រុះសកល ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទិសដៅសហប្រតិបត្តិការរវាងក្រសួងធនធាន និងបរិស្ថាន ជាមួយ EU នៅវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់ការសន្យារបស់វៀតណាមក្រោយ កិច្ចប្រជុំ COP ២៦ ផងដែរ៕

ប្រតិកម្មទៅវិញ