វៀតណាមនិងអ៊ូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

Chia sẻ
(VOVworld) – អ៊ូស្ត្រាលីគឺជាប្រទេសជួយឧត្ថម្ភវៀតណាម
ជាច្រើនបំផុតលើវិស័យអប់រំនិង បណ្តុះបណ្ដាលប្រភព
ធនធានមនុស្សមានគុណភាពខ្ពស់។ 
វៀតណាមនិងអ៊ូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - ảnh 1
ពិធីចុះហត្ថលេខាលើការព្រមព្រៀងអំពីកិច្ចសហប្រតិ បត្តិការរវាងវៀតណាមនិងអ៊ូស្ត្រាលី
 (Image: tienphong.vn)

(VOVworld) – ថ្លែងមតិក្នុងពិធីចុះហត្ថលេខាលើការព្រមព្រៀងអំពីកិច្ចសហប្រតិ បត្តិការរវាងវៀតណាមនិងអ៊ូស្ត្រាលី នារសៀលថ្ងៃទី ២៤ តុលា រដ្ឋមន្ត្រីក្រសួង អប់រំនិងបណ្តុះបណ្ដាលវៀតណាម លោក Pham Vu Luan បានសង្កត់ធ្ងន់ថា៖ អ៊ូស្ត្រាលីគឺជាប្រទេសជួយឧត្ថម្ភវៀតណាមជាច្រើនបំផុតលើវិស័យអប់រំនិង បណ្តុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់។ ចំនួនអាហារូបករណ៍
បានកើនឡើង ៤០០ ក្នុងមួយឆ្នាំ ស្រូបយកជាង ១/៣ នៃចំនួនប្រាក់ជំនួយ ឥត
សំណងដែលរដ្ឋាភិបាលអ៊ូស្ត្រាលីលៃទុកសំរាប់វៀតណាម។ រដ្ឋមន្ត្រីក្រសួង អប់រំនិងបណ្តុះបណ្ដាលវៀតណាម លោក Pham Vu Luan បានសង្កត់ធ្ងន់ថា៖

“ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការរបស់អ៊ូស្ត្រាលីចំពោះ ការអប់រំរបស់វៀតណាមត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសហប្រតិបត្តិ ការនេះបានជួយយើងខ្ញុំក្នុងការផ្លាស់ប្តូរថ្មីការអប់រំ។ ខ្ញុំជឿជាក់ថា៖ ការចុះហត្ថ​លេខាលើការព្រមព្រៀងនេះនឹងគូសសម្គាល់ការបោះជំហានថ្មីក្នុងទំនាក់ទំនង
សហប្រតិបត្តិការអប់រំនិងបណ្តុះបណ្ដាលរវាងវៀតណាមនិងអ៊ូស្ត្រាលី។”

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអ៊ូស្ត្រាលីប្រចាំនៅវៀតណាម លោក Hugh Borowman
បានឲ្យដឹងថា៖ សិស្សានុសិស្សវៀតណាមចំនួន ៤ ម៉ឹននាក់បានរៀន សូត្រនៅ
អ៊ូស្ត្រាលី។ នាពេលខាងមុខ អ៊ូស្ត្រាលីនឹងចាត់សិស្សានុសិស្សរបស់ខ្លួន ទៅរៀនសូត្រនៅវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ