វៀតណាមនិងហូឡង់សហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

Chia sẻ
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹក​ថ្ងៃ​ទី១៧មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte រួម​ជា​មួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានធ្វើ​សហអធិបតី​សន្និសីទជាន់ខ្ពស់ស្ដីពីសហការអភិវឌ្ឍន៍ទូទៅវាលទំនាបទន្លេ Cuu Long
វៀតណាមនិងហូឡង់សហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VGP)


        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹក​
ថ្ងៃ​ទី១៧មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte រួម
​ជា​មួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានធ្វើ​សហអធិបតី​សន្និសីទជាន់ខ្ពស់ស្ដីពីសហការអភិវឌ្ឍន៍ទូទៅវាលទំនាបទន្លេ Cuu Long។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងការប្តេជ្ញានយោបាយនិងអាទិភាពវិនិយោគ
អភិវឌ្ឍន៍សំរាប់ដំបន់វាលទំនាបទន្លេ Cuu Long តាមទិសទូទៅនិងចីរភាព អំពាវនាវ​កិច្ចសហការរបស់អ្នកធ្វើហិរញ្ញប្បទានក្នុងដំណើរការលាតត្រដាង។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

        “តាងនាមឲ្យរដ្ឋាភិបាលវៀតណាម យើងខ្ញុំវាយតំលៃខ្ពស់និងថ្លែងអំណរ​គុណ
ការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលហូឡង់ ធនាគារពិភពលោកនិងដៃគូរ​អភិវឌ្ឍន៍​សំរាប់វៀតណាមក្នុងរយៈពេលកន្លងមក។ រដ្ឋាភិបាលវៀតណាមជា​និច្ចកាលគោរព
និងគ្រប់គ្រងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពប្រភពទុន ODA ទន្ទឹមនឹងនោះសន្យា
បង្កលក្ខណៈងាយស្រួលរួមចំណែកដ៏គ្រប់គ្រាន់រាល់ប្រភពកំលាំងដើម្បីលាតត្រដាង
ប្រកបដោយប្រសិទ្ធភាពការជួយឧបត្ថម្ភរបស់អ្នកធ្វើហិរញ្ញប្បទានសំរាប់ដំបន់វាល
ទំនាបទន្លេ Cuu Long។”

វៀតណាមនិងហូឡង់សហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 2
នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte (VGP)


        រីឯនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បានសង្កត់ធ្ងន់ថា៖

        “ឥឡូវនេះជាពេលវេលាប្រែក្លាយពាក្យសំដីក្លាយទៅជាសកម្មភាព។ ខ្ញុំ​ចង់​សង្កត់ធ្ងន់ទៅលើសេចក្តីអំពាវនាវរួមកសាងក្របខ័ណ្ឌអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា​មួយដូចនឹងបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍របស់បណ្ដាដៃគូរផ្សាភ្ជាប់នឹង
ទស្សនវិស័យអភិវឌ្ឍន៍ដំបន់វាលទំនាបទន្លេ Cuu Long។ យើងសហប្រតិបត្តិការ​រួមគ្នាអាចប្រែក្លាយទ្រឹស្តីទៅជាសកម្មភាពជាក់ស្ដែងដើម្បីដំបន់វាលទំនាបទន្លេ
Cuu Long អភិវឌ្ឍន៍ដ៏ចីរភាព៕”

ប្រតិកម្មទៅវិញ