|
វៀតណាមនឹងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃផលិតកម្មថ្មីលើពិភពលោក (Image: VNA) |
(VOVworld) – វៀតណាមមានសមត្ថភាពក្លាយទៅជាទីកន្លែងមកដល់គួរឲ្យ
ទាក់ទាញរបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុនពហុជាតិក្នុងរលកបំលាសទីនៃមជ្ឈ
មណ្ឌល កែច្នៃផលិតកម្មលើពិភពលោកក្នុងរយៈពេល ២០ ឆ្នាំ ខាងមុខ។
នេះគឺជាអនុសាសន៍របស់អង្គសន្និសីទនៅសិក្ខាសាលាវិទ្យាសាស្ត្រ “វៀតណាម
នឹងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃផលិតកម្មថ្មីរបស់ពិភពលោកក្រោយឆ្នាំ
២០១៥” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៤ តុលា នៅទីក្រុងហាណូយ។
ប្រធានគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien
Nhan បានមានបទ សន្ទរកថានៅទីនេះ។ នាបច្ចុប្បន្ន ៩០% នៃប្រភពទុន
របស់ក្រុមហ៊ុនវៀតណាម កំពុងពឹងផ្អែកទៅលើវិស័យធនគារ។ លោក
Nguyen Van Binh ទេសាភិបាលធនាគារជាតិ វៀតណាមបានសង្កត់ធ្ងន់ថា៖
«គំរោងឯកសារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ បានកំណត់
គោលដៅមួយក្នុងចំណោមគោលដៅសំខាន់គឺ៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់វៀតណាមក្នុងដំណាក់កាល ២០១៦-២០២០ គឺបន្តកសាងគ្រឹះស្ថានដើម្បី
នាំប្រទេសវៀតណាមក្លាយទៅជាប្រទេសឧស្សហកម្មជាសារវ័ន្តតាមទិសទំនើប។
តាមនោះការជំរុញខ្លាំងការៀបចំរចនាសម្ព័ន្ធឧស្សហាកម្មឡើងវិញដើម្បីបង្កើត
គ្រឹះស្ថានឧស្សាហូភាវូបនីកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ។ ក្នុងនោះ ផ្នែក
កែច្នៃផលិតកម្មវៀតណាមកំពុងមានឱកាសជាជ្រើនដើម្បីក្លាយទៅជាមជ្ឈ
មណ្ឌលកែច្នៃផលិតកម្មថ្មីលើពិភពលោក។»