វៀតណាមនឹងកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជនចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ

Chia sẻ
Vovworld-បុគ្គលអង្គការជាង៨០%បង្ហាញការពេញចិត្តចំពោះសេវាកម្ម​សាធារណៈដែលទាក់ទិនដល់វិស័យដីធ្លី សំណង់ សុខាភិបាល
វៀតណាមនឹងកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជនចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ - ảnh 1
វៀតណាមនឹងពិនិត្យកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជនចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ (vtc.vn)

        Vovworld-បុគ្គលអង្គការជាង៨០%បង្ហាញការពេញចិត្តចំពោះសេវាកម្ម​សាធារណៈដែលទាក់ទិនដល់វិស័យដីធ្លី សំណង់ សុខាភិបាល វប្បធម៍ វិនិយោគ។ នេះជាលទ្ធផលពិនិត្យនៅបណ្ដាខេត្ត Binh Dinh, Phu Tho, Thanh Hoa។ បទពិសោធន៍
ក្នុងការពិនិត្យកំរិតពេញចិត្តចំពោះសេវាកម្មសាធារណៈត្រូវ​បានចែករំលែកនៅ
សិក្ខាសាលាដោយក្រសួងមហាផ្ទៃនិងធនាគារពិភពលោករៀបចំនាថ្ងៃទី២០សីហា
នៅទីក្រុងហាណូយ។

        អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាមលោក Nguyen Tien Dinh បានឲ្យ​ដឹង​ថា ទោះបីជាវៀតណាមទទួលបានវឌ្ឍន៍ភាពគួរឲ្យចាប់អារម្មណ៍ក្នុងការ​ផ្គត់ផ្គង​សេវាកម្មប៉ុន្តែនៅមានគំលាតក្នុងការផ្គត់ផ្គងសេវាកម្មមានគុណភាពរវាង​បណ្ដាដំបន់​ក្នុងទូទាំងប្រទេស។

        នាពេលខាងមុខ ក្រសួងមហាផ្ទៃនឹងដំណើរការត្រួតពិនិត្យកំណត់​សន្ទស្សន៍​​ពេញចិត្តរបស់ប្រជាជនអង្គការចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាល​និយាយរួមក្នុង
ទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ