វៀតណាមធ្វើសមាហរណកម្មសេដ្ឋកិច្ចសកលកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ

Chia sẻ
(VOV)_នាថ្ងៃទី៣ តុលា នៅវេទិកាបើកទូលាយ ២០១៤ នៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ​ ឯកអគ្គរដ្ឋទូតវៀតណាម លោក​ Nguyen Trung Thanh - ប្រធានគណៈប្រតិភូវៀតណាម អមអង្គការ​
វៀតណាមធ្វើសមាហរណកម្មសេដ្ឋកិច្ចសកលកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Thanh

           (VOV)_នាថ្ងៃទី៣ តុលា នៅវេទិកាបើកទូលាយ ២០១៤ នៅទីស្នាក់ការ  អង្គ
ការ ពាណិជ្ជកម្មពិភពលោក (WTO) ​ ឯកអគ្គរដ្ឋទូតវៀតណាម លោក​ Nguyen Trung
 Thanh - ប្រធានគណៈប្រតិភូវៀតណាម អមអង្គការ​សហប្រជាជាតិWTOនិងបណ្ដា អង្គការអន្តរជាតិ នៅទីក្រុង Geneva ស្វីស ​បានមានបទអត្ថាធិប្បាយ អំពីសភាព ការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ក្នុងពាណិជ្ជកម្មអន្តរជាតិ ឱកាសនិង
ការលំបាកសាកល្បង។ ក្នុងនោះ ឯកអគ្គរដ្ឋទូត​ Nguyen Trung Thanh បានសង្កត់
ធ្ងន់ ដល់តួនាទីរបស់​ពាណិជ្ជកម្មអន្តរជាតិក្នុងជោគជ័យនៃខឿនសេដ្ឋកិច្ចវៀត
ណាម  នាប៉ុន្មានឆ្នាំថ្មីៗនេះ​។ ក្រោយរយៈពេល១៦ឆ្នាំចូលរួម WTO តំលៃពាណិជ្ជ
កម្មសរុបរបស់​វៀតណាម បានកើនជាង១០ដង (គិតជាមធ្យមគឺ២៥%/ឆ្នាំ)។ ចំពោះ
បណ្ដា​វិនិយោគិនបរទេស វៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសកម្មបំផុតនៅ ទ្វីបអាស៊ី មានប្រភពធនធានធម្មជាតិដ៏សម្បូរ។ រដ្ឋាភិបាលវៀតណាមបានសន្យា
បន្តកែទម្រង់ ខឿនសេដ្ឋកិច្ច  ស្ថិរភាពនយោបាយ បង្កើតការស្រុះចិត្ត​គំនិតសង្គម
 ក្នុងគោល នយោបាយសេដ្ឋកិច្ច ជាទីមកដល់មានតំលៃថោក ​និងសុវត្ថិភាពសំរាប់ ភ្ញៀវទេសចរណ៍អន្តរជាតិ។

          ​វេទិកាលើកនេះ បានប្រព្រឹត្តទៅពិថ្ងៃទី១ដល់ថ្ងៃទី៣តុលា នៅទីក្រុង Geneva 
ដោយ មានកិច្ចប្រជុំពិភាក្សាចំនួន៦៨ ស្ដីពី៖ “ហេតុអ្វី ពាណិជ្ជកម្ម​ជាបញ្ហារបស់មនុស្ស គ្រប់រូប” ដោយមានការចូលរួមរបស់បណ្ដាអ្នកប្រាជ្ញ​សេដ្ឋកិច្ច មជ្ឈដ្ឋានមន្ត្រី អង្គការ ក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ