(VOVworld) – ក្រុមប្រឹក្សាគ្រប់គ្រងមហាសន្និបាតអន្តរសភាសកលលោក (IPU) បាន
អនុម័តលើការទទួលរៀបចំមហាសន្និបាតអន្តរសភាសកលលោកលើកទី ១៣២
(IPU-132)របស់វៀតណាម នាដើមឆ្នាំ ២០១៥។ ក្នុងមហាសន្និបាត IPU លើកទី ១២៨
ដែលកំពុងប្រព្រឹត្តទៅ នៅរដ្ឋធានី Quito Ecuador បណ្ដា ប្រទេសទាំងឡាយ ក្នុងយន្តការ
អាស៊ាន+៣ ក្រុមភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វិក (APG) បានសម្តែងនូវការគាំ
ទ្រចំពោះការទទួលរៀបចំ IPU លើកទី ១៣២ របស់វៀតណាម។ នាថ្ងៃទី ២៧ មិនា
មហាសន្និបាតបានដំណើរការកិច្ចប្រជុំ ដើម្បីសម្រេចបញ្ហាសំខាន់នានារបស់អង្គការនេះ
ក្នុងនោះ មានការពិនិត្យមើលបណ្ដាប្រទេសឈរឈ្មោះទទួលរៀបចំមហាសន្និបាតជា
បន្តរបស់ IPU។ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោក
ស្រី Nguyen Thi Kim Ngan បានចូលរួមរាល់សកម្មភាពរបស់មហាសន្និបាត IPU លើកទី
១២៨។ ក្នុងរយៈ ពេលស្នាក់នៅ Ecuador អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយប្រធាធិបតីនិងជួបចរចារជាមួយអនុ
ប្រធនរដ្ឋសភា Ecuador សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង Ecuador
|
គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចូលរួមរាល់សកម្មភាពរបស់មហាសន្និបាត IPU លើកទី ១២៨។ (Image: Internet) |