វៀតណាមត្រៀមរៀបចំល្អប្រសើរសំរាប់ការប្រឡងសំនៀងអាស៊ាន+៣ |
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុសាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននិង លើកទី ៧២ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម វគ្គផ្ដាច់ព្រ័ត្រនៃ ការប្រឡងសំនៀងអាស៊ាន+៣ ប្រារព្ធឡើងនាយប់ថ្ងៃទី ១៩ សីហានៅខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម។ លោកស្រី Nguyen Thuy Hoa ប្រធានគណៈកម្មាធិ ការសហប្រតិបត្តិការអន្តរជាតិនៃវិទ្យុសម្លេងវៀតណាម សមាជិកគណៈចាត់តាំង ការប្រឡង បានឲ្យដឹងថា៖
«រាល់ការត្រៀមរៀបចំឲ្យការប្រឡងនេះបានប្រព្រឹត្តទៅដ៏ល្អប្រសើរ។ ខ្ញុំបានជួបប្រាស្រ័យជាមួយបេក្ខជននានាហើយមិត្តទាំងអស់សុទ្ធតែរងចាំដល់ វគ្គផ្ដាច់ព្រ័ត្រ។ បេក្ខជនទាំងអស់និយមចូលចិត្តទឹកដីនិងមនុស្សវៀតណាម ណាស់។»
រីឯខ្លួនវិញ អ្នកច្រៀងមួយរូបរបស់គណៈប្រតិភូថៃ លោក Paisarn Sunggoon បានចែករំលែកថា៖
«ខ្ញុំមានមោទនភាពណាស់ក្នុងពេលដែលត្រូវបានជ្រើសរើសជាតំណាង របស់ប្រទេសថៃចូលក្នុងការប្រឡងនេះ។ ខ្ញុំគិតថា៖ នេះមិនត្រឹមតែជាការប្រឡង ប៉ុណ្ណោះទេ ថែមទាំង គឺជាឱកាសជួបប្រាស្រ័យវប្បធម៌ជាមួយមិត្តភ័ក្តអាស៊ាន ជិតខាងនានាទៀតផង។ ជាពិសេស ខ្ញុំមានឱកាសឧទ្ទេសនាមបទចម្រៀង របស់ថៃដល់ប្រជាជនបណ្ដាប្រទេសអាស៊ាន៕»