វៀតណាមជាគោលដៅវិនិយោគកាន់តែទាក់ទាញ និង​សំខាន់​របស់​សហគ្រាស​អាមេរិក​ពីមួយថ្ងៃទៅមួយថ្ងៃ

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Warburg Pincus ជាមួយនឹងបណ្តាញអតិថិជនដ៏ធំទូលាយនៅលើពិភពលោក បន្តជាស្ពាននាំវិនិយោគិនអាមេរិកនិយាយដោយឡែក និងបរទេសនិយាយរួមមកវិនិយោគនៅវៀតណាម។
វៀតណាមជាគោលដៅវិនិយោគកាន់តែទាក់ទាញ និង​សំខាន់​របស់​សហគ្រាស​អាមេរិក​ពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Charles Kaye អគ្គនាយកសកលនៃមូលនិធិវិនិយោគ Warburg Pincus (អាមេរិក) (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ២៨ កញ្ញា នៅក្នុងជំនួបជាមួយលោក Charles Kaye អគ្គនាយកសកលនៃមូលនិធិវិនិយោគ Warburg Pincus (អាមេរិក) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឱ្យ Warburg Pincus បន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីបង្កើនថែមទៀតការវិនិយោគរយៈពេលវែង និងប្រកបដោយចីរភាពនៅវៀតណាម លើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Warburg Pincus ជាមួយនឹងបណ្តាញអតិថិជនដ៏ធំទូលាយនៅលើពិភពលោក បន្តជាស្ពាននាំវិនិយោគិនអាមេរិកនិយាយដោយឡែក និងបរទេសនិយាយរួមមកវិនិយោគនៅវៀតណាម ព្រមទាំងបន្តពង្រីក អភិវឌ្ឍន៍វិស័យអាជីវកម្មថ្មីថែមទៀត ជាពិសេសគឺវិស័យថាមពលកកើតឡើងវិញ អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មបរិក្ខារថាមពលកកើតឡើងវិញ និងចូលរួមយ៉ាងសកម្មក្នុងការផ្តល់យោបល់ និងប្រឹក្សាជាមួយភាគីវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្មតាមទិសដៅអំណោយផល បើកចំហ តម្លាភាព សមភាព ជួយឧបត្ថម្ភ និងជួយសម្រួលដល់វិនិយោគិនបរទេសមកវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងជោគជ័យនៅវៀតណាម រួមចំណែកកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ សកម្ម ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។

ជាការឆ្លើយតបលោក Charles Kaye បានអះអាងថា វៀតណាមគឺជាគោលដៅវិនិយោគកាន់តែទាក់ទាញ និងសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ របស់សហគ្រាសអាមេរិក ហើយជាគោលដៅវិនិយោគមួយក្នុងចំណោមគោលដៅវិនិយោគដ៏សំខាន់បំផុតទាំង ៥ របស់ Warburg Pincus។ លោកមានគោលបំណងចង់បង្កើនការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាម ជាពិសេសគឺអភិវឌ្ឍន៍ថាមពលកកើតឡើងវិញក្នុងមណ្ឌលឧស្សាហកម្ម និងការពិគ្រោះយោបល់គោលនយោបាយផងដែរ៕

ប្រតិកម្មទៅវិញ