|
វៀតណាមចូលរួមសកម្មក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (Image: VNA) |
(VOVworld) – វេទិការសហប្រតិបត្តិការនុយក្លេអ៊ែរអាស៊ី (FCNA) លើកទី ១៦
បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ទី ៨ ធ្នូ នៅទីក្រុងតូក្យូរបស់ជប៉ុន។ គណៈ
ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យសាស្ត្រនិងបច្ចេកទេស
លោក Chu Ngoc Anh បានចូលរួមវេទិការនេះ។ ថ្លែងមតិនៅវេទិការ លោក
Chu Ngoc Anh បានអះអាងថា៖ វៀតណាមចូលរួមយ៉ាងពេញលេញនិងសកម្ម
ក្នុងឋានៈអធិបតីវេទិការនេះនាឆ្នាំ ២០០៤ ម្ចាស់ការអនុវត្តបណ្ដាគំរោងការណ៍
ទាក់ទិកដល់បំរ៉ែបំរួលនិងបញ្ហានុយក្លេអ៊ែរ។ តាមរយៈបណ្ដាវេទិការវៀតណាម
ទទួលបានការជួយឧបត្ថម្ភសកម្មពីស្ថាប័នថាមពលរបស់ជប៉ុនរួមជាមួយ
ប្រទេសជាសមជិកនៃវេទិការនេះ។ នៅសន្និសីទលើកនេះ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានមានបទថ្លែងសន្ទរៈក
ថាសំខាន់ដែលលើកច្បាស់នូវទស្សនៈរបស់វៀតណាមចំពោះការទប់ទល់
នឹងបំរ៉ែបំរួលអាកាសធាតុកិច្ចសន្យាយ៉ាងខ្លាំងរបស់វៀតណាមក្នុងការរួមដៃ
ជាមួយសហគមន៍អន្តរជាតិក្នុងការខំប្រឹងប្រែងនេះ។ ទោះបីជាហិរញ្ញវត្ថុនៅ
តែមានកំរិតក្តី ប៉ុន្តែ វៀតណាមបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បី
រួមចំណែកហិរញ្ញវត្ថុមួយផ្នែកចូលក្នុងថវិការរួមការពារបរិស្ថានក៏ដូចជាទប់
ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ប្រធានបទនៃវេទិការលើកនេះគឺបំរ៉ែបំរួល
អាកាសធាតុរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕