|
រូបថតៈ TTXVN |
(VOVworld)-វៀតណាមជាចំណុចភ្លឺតិចតួចនាបចុប្បន្ននៅតំបន់ទីផ្សារទើបនឹង
លេចឡើង ដោយកម្រិតកំណើនខ្ពស់និងស្ថិរភាព។ កាសែត Financial Times របស់អង់គ្លេសបានអត្ថបទសរសេរស្តីពីក្រុមទីផ្សារទើបនឹងលេចឡើងនេះ រួម
មាន ហ៊ុងគ្រី សាធារណរដ្ឋឆែក រ៉ូម៉ានី ប៉ូឡួញក្នុងឆ្នាំ២០១៤ទទួលបានកំណើន
ខ្ពស់ជាង កំណើនមធ្យមនារយៈ៥ឆ្នាំកន្លងទៅ។ មុននេះ រដ្ឋាភិបាលវៀតណាម
បានដាក់ គោលដៅកំណើនសម្រាប់ពេញមួយឆ្នាំ២០១៥គឺ៦,២% ប៉ុន្តែនារយៈ
ពេល៦ខែ កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
ឲ្យដឹងថា ខឿនសេដ្ឋកិច្ចវៀតណាមអាចទទួលកំណើន៦,៤%។ ជាថ្មីៗនេះ
អនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករណ៍ថា កំណើននៃខឿនសេដ្ឋកិច្ច
វៀតណាមក្នុងឆ្នាំ ២០១៥និង២០១៦អាចកើនជាលំដាប់គឺ៦,៥%និង៦,៦%។
ឆ្លើយសំភាសន៍របស់ Financial Times លោក Dominic Scriven អគ្គនាយក
មូលនីធិវិនិយោគ Dragon Capital បានសម្តែងក្តីសុទិដ្ឋិនិយម ពេលដែល
វាយតម្លៃថាវៀតណាមអាចទទួល បានកំណើន៦,៥%ក្នុងឆ្នាំ២០១៥និង៧%
នៅឆ្នាំក្រោយ។
អត្ថបទក៏បានចាត់ទុកថា កត្តាជួយវៀតណាមសម្រេចបានលទ្ធផលពោល ខាងលើគឺដោយសារវៀតណាមមានវិធានការកែទម្រង់មួយចំនួន ក្នុងនោះត្រូវ និយាយដល់ដំណើរភាគហ៊ុនបនីយកម្មអង្គភាពអាជីវកម្មរដ្ឋ៕