វៀតណាមគោរពនិងអនុវត្តម៉ឹងម៉ាត់ការសន្យាក្នុងវិស័យសិទ្ធិមនុស្ស

Theo VOVWORLD -
Chia sẻ
Vovworld-វៀតណាមគោរពនិងអនុវត្តម៉ឹងម៉ាត់ការសន្យាក្នុងវិស័យសិទ្ធិ​មនុស្ស។ 
វៀតណាមគោរពនិងអនុវត្តម៉ឹងម៉ាត់ការសន្យាក្នុងវិស័យសិទ្ធិមនុស្ស - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi (VOV)

        Vovworld-វៀតណាមគោរពនិងអនុវត្តម៉ឹងម៉ាត់ការសន្យាក្នុងវិស័យសិទ្ធិ​
មនុស្ស។ អ្នក​នាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi បាន
អះអាង​ដូច្នេះ​នៅសន្និសីទកាសែតប្រចាំដែលប្រព្រឹត្តទៅនាថ្ងៃទី៧វិច្ឆិកានៅ​ទីក្រុង
ហាណូយ។​ ឆ្លើយ​សំណួរ អំពីការដែលវៀតណាមទើបនឹងបានអនុម័តលើ​
អនុសញ្ញា​របស់អង្គការ​សហប្រជាជាតិ​អំពីប្រឆាំងការទារុណកម្ម លោក Luong
Thanh Nghi បានលើកច្បាស់ថា៖

        “វៀតណាមជានិច្ចកាលសកម្មចូលរួមនិងមានការរួមចំណែកជាក់ស្ដែងក្នុង​
វិស័យ​ចំនួន៣ដែលមានការយកចិត្តទុកដាក់រួមរបស់អង្គការសហប្រជាជាតិគឺ​
សន្តិភាព សន្តិសុខ អភិវឌ្ឍន៍និងធានាសិទ្ធិមនុស្ស។ នាថ្ងៃទី៥វិច្ឆិកា នាយករដ្ឋ
មន្ត្រី​រដ្ឋាភិបាល​វៀតណាមលោក Nguyen Tan Dung បានចុះហត្ថលេខាលើ​សេចក្តី​
សំរេចចិត្ត​ផ្ទេរសិទ្ធិ​ឲ្យ​ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ​អង្គការសហប្រជាជាតិ​ចុះ​ហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ
ស្ដីពីប្រឆាំងការធ្វើទារុណកម្ម។ ការចូលរួមអនុសញ្ញានេះបានបង្ហាញថា វៀត
ណាម​គោរពនិងអនុវត្តយ៉ាងម៉ឹងម៉ាត់កិច្ច​សន្យាក្នុងវិស័យសិទ្ធិមនុស្ស៕”

ប្រតិកម្មទៅវិញ