វៀតណាមខំប្រឹងប្រែងទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៩លាននាក់នាឆ្នាំ២០២០

Chia sẻ
(VOV)_នៅទីក្រុងឡុង (អង់គ្លេស) នាថ្ងៃទី២ វិច្ឆិកា ក្រសួងវប្បធម៌ ​កីឡា​និងទេសចរណ៍វៀតណាមបានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអង់​គ្លេសនិងអៀកឡង់ខាងជើង រៀបចំ
វៀតណាមខំប្រឹងប្រែងទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៩លាននាក់នាឆ្នាំ២០២០ - ảnh 1
វៀតណាមខំប្រឹងប្រែងទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៩លាននាក់នាឆ្នាំ២០២០

(VOV)_នៅទីក្រុងឡុង (អង់គ្លេស) នាថ្ងៃទី២ វិច្ឆិកា ក្រសួងវប្បធម៌ ​កីឡា​និងទេសចរណ៍វៀតណាមបានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអង់​
គ្លេសនិងអៀកឡង់ខាងជើង រៀបចំសន្និសីទពន្លឿនទេសចរណ៍នៅទីផ្សារអឺរ៉ុប។ ​
ដំណាងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានឧទ្ទេសនាមអំពីផែនការជំរុញទេស
ចរណ៍នៅទីផ្សារអឺរ៉ុបក្នុង ដំណាក់កាល២០១៥-២០១៧ ដែលក្នុងនោះ​សង្កត់​ធ្ងន់ដល់
ការ​រៀបចំបណ្ដាកម្មវិធីឧទ្ទេសនាមជាប្រចាំឆ្នាំ អំពីទីមកដល់​ និងផលិតផលទេស
ចរណ៍​របស់វៀតណាម ផ្សព្វផ្សាយទេសចរណ៍ដោយ​ផ្សាភ្ជាប់ជាមួយបណ្ដាព្រឹត្តិ
ការណ៍​នយោបាយ ការទូត សេដ្ឋកិច្ច។ មតិជាច្រើន​បានចាត់ទុកថា៖​ត្រូវមាន​យន្ត
ការសម្របសម្រួលកម្មភាពផ្សព្វផ្សាយ​ទេសចរណ៍វៀតណាម នៅអឺរ៉ុប ។ ​ក្រៅពី
នោះ សន្និសីទក៏ទទួលបានមតិជាច្រើនពីបណ្ដាអង្គភាពអាជីវកម្មទេសចរណ៍​បរ
ទេស។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Ho Anh
Tuan បានសង្កត់ធ្ងន់ថា៖ដើម្បីបើកទូលាយទីផ្សារទេសចរណ៍​នៅអឺរ៉ុប​ ក្រសួង​វប្បធម៌
កីឡា​និងទេសចរណ៍នឹងបង្កើតគណៈកម្មការសម្របសម្រួល​យ៉ាង​ឆាប់ៗ​ ដើម្បី
លាត​ត្រដាងអនុវត្តផែនការ ដំណាក់កាល ២០១៥-២០១៧​ រួមចំណែក​អនុវត្ត
គោលដៅ ទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៩លាននាក់ នាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ