វៀតណាមក្លាយទៅជាគោលដៅជួរមុខ ក្នុងនិន្នាការបម្លាស់​ទី​ផលិតកម្ម​នៅអាស៊ីអាគ្នេយ៍

Chia sẻ
(VOVWORLD) - តម្លៃពលកម្មប្រកួតប្រជែង បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបរិយាកាសវិនិយោគបើកចំហ បានជួយវៀតណាមក្លាយទៅគោលដៅដ៏ល្អប្រសើរសម្រាប់វិនិយោគិន។
វៀតណាមក្លាយទៅជាគោលដៅជួរមុខ ក្នុងនិន្នាការបម្លាស់​ទី​ផលិតកម្ម​នៅអាស៊ីអាគ្នេយ៍ - ảnh 1សកម្មភាពផលិតកម្មនៅក្រុមហ៊ុនភាគហ៊ុនចំរុះ VinaTex Hong Linh  (រូបថត៖ VNA)

នាពេលថ្មីៗនេះ កាសែត  VietnamBriefing បានចុះផ្សាយអត្ថបទវិភាគអំពីកត្តាពិសេសដែលជួយវៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេស បើប្រៀបធៀបទៅនឹងទីតាំងផលិតកម្មផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ដូច្នេះ ខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាមមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងទសវត្សរ៍មុន។ ក្នុងចំណោមប្រទេសប្រកួតប្រជែងវិនិយោគនោះ វៀតណាមបានក្លាយទៅជាជម្រើសប្រកបដោយប្រសិទ្ធភាពសម្រាប់និន្នាការបម្លាស់ទីផលិតកម្មនៅអាស៊ីអាគ្នេយ៍។

លើសពីនេះទៀត គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគបរទេស ថ្លៃពលកម្មប្រកួតប្រជែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបរិយាកាសវិនិយោគបើកចំហ បានជួយវៀតណាមក្លាយទៅជាគោលដៅដ៏ល្អប្រសើរសម្រាប់វិនិយោគិនដែលកំពុងស្វែងរកការកាត់បន្ថយប្រាក់ចំណាយនិងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕

ប្រតិកម្មទៅវិញ