វៀតណាម - សហរដ្ឋអាមេរិកសហប្រតិបត្តិការ​កែលម្អបរិយាកាស​អាជីវកម្ម​របស់​សហគ្រាសធុនតូច និងមធ្យម

Chia sẻ
(VOVWORLD) - ឆ្នាំនេះ សហរដ្ឋអាមេរិក និងវៀតណាមប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។
វៀតណាម - សហរដ្ឋអាមេរិកសហប្រតិបត្តិការ​កែលម្អបរិយាកាស​អាជីវកម្ម​របស់​សហគ្រាសធុនតូច និងមធ្យម - ảnh 1ទិដ្ឋភាពសន្និសីទ។ រូបថត៖ USAID

នារសៀលថ្ងៃទី ៤ សីហា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាល ក្រសួងផែនការ និងវិនិយោគ សហការជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក (USAID) រៀបចំសន្និសីទបូកសរុបគម្រោងជំរុញកំណែទម្រង់ និងលើកកំពស់សមត្ថភាពតភ្ជាប់របស់សហគ្រាសធុនតូច និងមធ្យម (LinkSME)។ សន្និសីទនេះមានគោលបំណងវាយតំលៃលទ្ធផលដែលសម្រេចបានក្នុងដំណើរការជួយឧបត្ថម្ភ និងលើកកំពស់បរិយាកាសធុរកិច្ច និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមវៀតណាមក្នុងដំណាក់កាល ២០១៨ - ២០២៣។

អញ្ជើញថ្លែងក្នុងសន្និសីទនេះ លោក Le Quy Kha អគ្គនាយកក្រុមហ៊ុនភាគហ៊ុន TOMECO មានប្រសាសន៍ថា៖ “គម្រោងនេះបានជួយឧប្តត្ថម្ភដោយផ្ទាល់ដល់ក្រុមហ៊ុនក្នុងការស្ទង់មតិ វាយតម្លៃ និងកសាងផែនការយុទ្ធសាស្រ្តស្តីពីការផ្លាស់ប្តូរឌីជីថលស្របតាមស្ថានភាពបច្ចុប្បន្ន និងតម្រូវការរបស់ក្រុមហ៊ុន។ ដោយមានការឧបត្ថម្ភរបស់គម្រោង ក្រុមហ៊ុន Tomeco បានបោះជំហានវិជ្ជមានក្នុងដំណើរការស្វែងរកទីផ្សារ និងពង្រីកទំនាក់ទំនងជាមួយអតិថិជនពីបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន។ ដូច្នេះ ក្រុមហ៊ុនបានជម្នះពុះពារលើការលំបាកក្នុងអំឡុងពេលកូវីដ ១៩ ទទួលការបញ្ជាទិញជាច្រើន បង្កើនប្រាក់ចំណូល និងបង្កើតការងារធ្វើជាច្រើនដល់ពលករផងដែរ”។

ឆ្នាំនេះ សហរដ្ឋអាមេរិក និងវៀតណាមប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងវៀតណាមក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ លើការលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន គឺជាសក្ខីភាពបញ្ជាក់បន្ថែមអំពីរបៀបដែលវៀតណាម និងសហរដ្ឋអាមេរិកសហការគ្នាជាយុទ្ធសាស្ត្រដើម្បី កសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ