លើកកំពស់ប្រសិទ្ធភាពការបង្រៀននិងរៀនភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស

Chia sẻ
Vovworld-សិក្ខាសាលា “កាសែតជាមួយការលើកកំពស់ប្រសិទ្ធភាពការ​បង្រៀននិងរៀនភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស”

លើកកំពស់ប្រសិទ្ធភាពការបង្រៀននិងរៀនភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស - ảnh 1
សិក្ខាសាលា “កាសែតជាមួយការលើកកំពស់ប្រសិទ្ធភាពការបង្រៀននិងរៀនភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស” (VOV)



        Vovworld-សិក្ខាសាលា “កាសែតជាមួយការលើកកំពស់ប្រសិទ្ធភាពការ​បង្រៀននិងរៀនភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស” បាន​រៀបចំនាព្រឹកថ្ងៃទី២២តុលានៅទីក្រុងហាណូយ។ ថ្លែងមតិនៅសិក្ខាសាលា លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីកាបរទេសនិងជាប្រធាន​គណៈកម្មាធិការ​ជាតិ​អំពីជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក បណ្ដា​ស្ថាប័នផ្សព្វផ្សាយព័ត៌មានក្នុងនិងក្រៅប្រទេសបានព័ត៌មានសកម្មការជួយឧបត្ថម្ភជនវៀតណាមនៅឯបរទេសរក្សាភាសាវៀតណាម រក្សាអត្តសញ្ញាណវប្បធម៍ជាតិ​ឆ្ពោះ​ទៅមាតុប្រទេស។

        ក្នុងឱកាសនេះដែរ សមាគមជនវៀតណាមនៅឯបរទេសបានស្នើរបណ្ដាវិទ្យុ​ផ្សាយសម្លេង ទូរទស្សន៍បង្កើនពេលវេលាបណ្ដាកម្មវិធីបង្រៀនភាសាវៀតណាម។ លោក ស្រី Nguyen Thanh Hang សមាគមជនវៀតណាមនៅបារាំងបានលើក​មតិ​ថា៖

“ជនវៀតណាមនៅបារាំងដែលរៀនភាសាវៀតណាមមានបំណងទទួលបានបទដ្ឋានអំពីភាសាវៀតណាម។ ប្រសិនបើវៀតណាមអាចនិពន្ធក្រមសៀវភៅគឺ សៀវភៅភាសាវៀតណាមងាយយល់ មានន័យថាប្រើប្រាស់ឃ្លាខ្លីនិងប្រើពាក្យ​ងាយយល់ដើម្បីបក់ស្រាយអំពីបញ្ហាមួយដូចជាវប្បធម៍ ប្រវត្តិសាស្ត្រ ភាសា​វៀតណាមនោះ បណ្ដាអ្នករៀនភាសាវៀតណាមអាចប្រើប្រាស់សៀវភៅនេះ៕”

ប្រតិកម្មទៅវិញ