|
ពិធីរំលឹកខួបលើកទី១០ទិវាបង្កាប្រឆាំងអាសន្នរោគ SARS ដ៏ជោគជ័យ (baomoi.com) |
VOV-នាព្រឹកថ្ងៃទី២៥មេសានៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀត
ណាមនិងអង្គការសុខាភិបាលពិភពលោក (WHO) បានរៀបចំពិធីរំលឹកខួបលើក
ទី១០ទិវាបង្កាប្រឆាំងអាសន្នរោគ SARS ដ៏ជោគជ័យ។ ថ្លែងមតិនៅទីនេះ
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានអះអាងថាវៀតណាម
ជាប្រទេសជានិច្ចកាលមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍និងអន្តរជាតិក្នុងការបង្កាប្រឆាំងអាសន្នរោគជំងឺ SARS ទន្ទឹមនឹងនោះបានស្នើរផ្នែកសុខាភិបាល
ធ្វើល្អថែមទៀតក្នុងការងារបង្កាប្រឆាំងអាសន្នរោគ ពិសេសគឺបណ្ដាជំងឺគ្រោះថ្នាក់
ដូចជាគ្រុនផ្ដាសាយ A H5N1, A H7N9 ដែលកំពុងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ
នាបច្ចុប្បន្ន។ អនុប្រធានរដ្ឋ Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖
“ខ្ញុំស្នើរក្រសួងសុខាភិបាលដក់ចេញមេរៀនបទពិសោធន៍តាមរយៈព្រឹត្តិការ
ណ៍នេះដើម្បីអនុវត្តក្នុងការបង្កាប្រឆាំងអាសន្នរោគក្នុងដំណាក់កាលនាបច្ចុប្បន្ន។
ទន្ទឹមនឹងនោះម្ចាស់ការប្រភពថ្នាំជាតិគីមីបរិក្ខាពេទ្យក៏ដូចជាបន្តបើកទូលាយកិច្ច
សហប្រតិបត្តិការអន្តរជាតិក្នុងការងារបង្កាប្រឆាំងអាសន្នរោគ រួមចំណែកអនុវត្តដ៏
ជោគជ័យភារកិច្ចថែទាំនិងការពារសុខភាពប្រជាជនដែលបក្សរដ្ឋនិងប្រជាជន
ប្រគល់ឲ្យ៕”