រួមដៃជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមនៅវៀតណាម

VINH PHONG Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី១៤មិនានៅទីក្រុងហាណូយវៀតណាម គណៈ​កម្មាធិការបញ្ជាជាតិទទួលបន្ទុកកម្មវិធីសកម្មភាពជាតិជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាម (គណៈ​កម្មាធិការ​បញ្ជាលេខ៥០៤)បានរៀបចំសន្និសីទដៃគូរអភិវឌ្ឍន៍
រួមដៃជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមនៅវៀតណាម - ảnh 1
សន្និសីទដៃគូរអភិវឌ្ឍន៍ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមនៅវៀតណាម (VOV)


       Vovworld-នាព្រឹកថ្ងៃទី១៤មិនានៅទីក្រុងហាណូយវៀតណាម គណៈ​កម្មាធិការបញ្ជាជាតិទទួលបន្ទុកកម្មវិធីសកម្មភាពជាតិជំនះពុះពារលើផលវិបាក
ដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាម (គណៈ​កម្មាធិការ​បញ្ជាលេខ៥០៤)បាន
រៀបចំសន្និសីទដៃគូរអភិវឌ្ឍន៍ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន
ក្រោយសង្គ្រាមនៅវៀតណាម។ ចូល​រួមមាននាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung ដំណាង​រដ្ឋាភិបាលស្ថានទូតនៃបណ្ដាប្រទេសនិងអង្គការ
អន្តរជាតិទៀតផង។

       ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានឲ្យដឹងថា ជារៀងរាល់ឆ្នាំរដ្ឋាភិបាលវៀតណាមបានលៃទុក​ចំនួនប្រាក់ប្រមាណ៨០ដល់ ១០០លានដុល្លារអាមេរិកសំរាប់ការងារនេះនិងក្នុងប៉ុន្មានឆ្នាំខាងមុខ វៀតណាម
ត្រូវការចំនួនប្រាក់​ជាង​១ម៉ឺនលានដុល្លារអាមេរិកដើម្បីជំនះពុះពារលើផលវិបាក
ក៏​ដូចជាដោះស្រាយស្ថានភាពបំពុលគ្រាប់បែកម៉ីន។​ នាយករដ្ឋមន្ត្រីបាន​អំពាវនាវឲ្យអាមេរិករួមចំណែកជាច្រើនថែមទៀតនិង​មានប្រសិទ្ធភាពក្នុងការ
រាវរកសម្អាតជំនះពុះពារលើផល​វិបាកដោយគ្រាប់បែកម៉ីននៅសេសសល់
ក្រោយសង្គ្រាមនៅវៀតណាម។

        “យើងខ្ញុំស្នើរអ្នកធ្វើហិរញ្ញប្បទានឯកអគ្គរដ្ឋទូតមិត្តភក្តអន្តរជាតិយកចិត្តទុក
ដាក់ផ្លាស់ប្តូរមតិដោយចំហរនិងចូលរួមយ៉ាងសកម្មក្នុងការបង្កើតនិងសកម្មភាព
របស់ក្រុមដៃគូរដើម្បីជួយឧបត្ថម្ភវៀតណាមនិងគណៈកម្មាធិការបញ្ជាលេខ៥០៤
ក្នុងការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន។ យើងខ្ញុំជឿជាក់ថា
ការ​រួម​ដៃជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីននៅវៀតណាម​នឹងទទួល
បានលទ្ធផលល្អប្រសើថែមទៀតក្នុងរយៈពេលខាង​មុខ។”

         ក៏ក្នុងសន្និសីទនេះដែរ មជ្ឈមណ្ឌលរាវរកបំផ្លាញភាពគ្រាប់ម៉ីនវៀតណាម
បាន បង្ហាញមុខ ដោយទទួលបន្ទុកភារកិច្ចរៀបចំ ចាត់ចែង និងរួមផ្សំអនុវត្តន៍រាល់ ភារកិច្ចរបស់កម្មវិធីនេះ រួមទាំងអនុវត្តវ៍បណ្តាសកម្មភាពសហប្រតិបត្តិការអន្តរ​ជាតិ ចលនាផ្តល់ជំនួយសម្រាប់វិស័យជំនះពុពារផលវិបាកដោយគញរាប់បែកម៉ីនក្រោយ
សង្គ្រាមនៅ វៀតណាម។

        មុននោះ នាយប់ថ្ងៃទី១៣មិនា នៅរោងមហោស្រពហាណូយបានប្រព្រឹត្ត ទៅការជួបប្រាស្រ័យស្តីអំពី “សារព័ណ៌បៃតង់ពីទឹកដីវៀតណាម”។ ថ្លែងមតិនៅ​
ទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរសិរ្សមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានសង្កត់ធ្ងន់ថា៖

        “មិនដឹងថាមកដល់ពេលណាមនុស្សនិងកុមារវៀតណាមរួចផុតពីការស្លាប់
ដោយគ្រប់បែកម៉ីន? ដើម្បីកាត់បន្ថយពេលវេលានេះ ការចែករំលែករបស់មិត្តភក្តិ អន្តរជាតិគឺថ្នៃថ្នូរណាស់។ ដើម្បីជួយជំនះពុះពារផលវិបាកដោយគ្រាប់បែកម៉ីន
វៀត ណាមកំពុងចលនា បង្កើតសមាគម និងមូលនិធិឧបត្ថម្ភ ជំនះពុះពារលើផល វិបាកដោយគ្រាប់បែកម៉ីន។ខ្ញុំសង្ឃឹមថា មិត្តភក្តិអន្តរជាតិយល់ច្បាស់អំពីសភាព
ការណ៍ គ្រាប់បែកនៅសេសសល់ក្រោយសង្គ្រាមនៅវៀតណាមនិងមានការជួយ
ឧបត្ថម្ភ វៀតណាមច្រើនជាងទៀត”៕

ប្រតិកម្មទៅវិញ