ទិដ្ឋភាពនៃកម្មវិធី |
កម្មវិធីនេះមានការ ចូលរួមរបស់អ្នកស្ម័គ្រចិត្តជាង១ម៉ឺននាក់ ជាកម្មាភិបាល បុគ្គលិក សិស្សានុសិស្ស លើទូទាំងទីក្រុងហាណូយនិងខេត្តជំវិញទីក្រុងផងដែរ។ លោក Pham Van Toi ប្រ ធានក្លឹបសប្បុរសធម៌ជាតិ ជាស្ថាវនិកនៃកម្មវិធីនេះបានឲ្យដឹងថា “កម្មវិធីដើរដោយ ថ្មើជើងប្រឆាំងអំពើហិង្សាលើនារីនិងកុមារីឆ្នាំ២០១៧” ជាព្រឹត្តិការណ៍ដំបូងដែលបាន រៀបចំឡើងស្តីពីការប្រឆាំងអំពើហិង្សាលើនារីនិងកុមារី។ លោករូបនេះមានបំណង ថា កម្មវិធីនេះនឹងបានរៀបចំឡើងជារៀងរាល់ឆ្នាំខាងមុខហើយនឹងមានទិវាដោយ ឡែកមួយសម្រាប់ប្រឆាំងអំពើហិង្សាលើនារីនិងកុមារីដែរ។
ពិធីបំផុសកម្មវិធីដើរដោយថ្មើជើងប្រឆំាងអំពើហិង្សាលើនារីនិងកុមារីបានរៀបចំឡើងនោះ សរឲ្យឃើញនូវមនសិការនិងការទទួលខុសត្រូវរបស់សង្គម ជាពិសេស បង្កើនមនសិការរបស់សហគមន៍លើបញ្ហាប្រឆាំងអំពើហិង្សាលើនារីនិងកុមារី៕