|
សភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម (VCCI) ប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាមឆ្នាំ២០១២ (vietnamplus.vn) |
VOV-របាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាមឆ្នាំ២០១២
ត្រូវបានសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម (VCCI) ប្រកាសនាព្រឹកថ្ងៃទី
១៨មេសានៅទីក្រុងហាណូយ សំដៅឧទ្ទេសនាមអំពីបរិយាកាសអាជីវកម្មក្នុង
ប្រទេសជាមួយបំរែបំរួលអំពីស្ថានភាពកំណើនសេដ្ឋកិច្ចជញ្ជីងនាំចេញនាំចូល
ជាដើម។ តាមរបាយការណ៍គិតមកដល់ថ្ងៃទី១មេសាឆ្នាំ២០១២ វៀតណាម
បានមានអង្គភាពអាជីវកម្មប្រមាណ៣១២ពាន់អង្គភាពកំពុងធ្វើសកម្មភាពនិង
អង្គភាពអាជីវកម្មវៀតណាមកំពុងមាននិន្ននាការកាត់បន្ថយអំពីពលករប៉ុន្តែទុន
បានកើនឡើង។ របាយការណ៍ក៏បាននាំចេញសំណើរគោលនយោបាយសំដៅ
កែលំអរបរិយាកាសអាជីវកម្មដូចជាជំរុញល្បឿនកែទម្រង់រដ្ឋបាលសុក្រិដ្ឋ
បរិយាកាសវិនិយោគនិងអាជីវកម្មតាមទិសតម្លាភាពត្រួតពិនិត្យទីផ្សារនិងបង្កើន
ចរិតលក្ខណៈព្យាករណ៍។ របាយការណ៍ក៏សឲ្យឃើញការខំប្រឹងប្រែង
សមាហរណកម្មរបស់អង្គភាពអាជីវកម្មក្នុងកាលៈទេសៈស្ថានភាពលំបាក
របស់ខឿនសេដ្ឋកិច្ច៕