រាត្រីកំណាព្យវៀតណាមបានប្រព្រឹត្តទៅនៅក្នុងនិងក្រៅប្រទេស

Theo VOVWORLD -
Chia sẻ
Vovworld-នាយប់ថ្ងៃទី១៤កុម្ភៈ ចំថ្ងៃកើតខែទី១តាមច័ន្ទគតិ រាត្រីកំណាព្យ​ប្រពៃណីមួយត្រូវបានស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីរៀបចំ។ 
រាត្រីកំណាព្យវៀតណាមបានប្រព្រឹត្តទៅនៅក្នុងនិងក្រៅប្រទេស - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Pham Xuan Son (VOV)

        Vovworld-នាយប់ថ្ងៃទី១៤កុម្ភៈ ចំថ្ងៃកើតខែទី១តាមច័ន្ទគតិ រាត្រីកំណាព្យ​ប្រពៃណីមួយត្រូវបានស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីរៀបចំ។ ថ្លែង
មតិ​នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Pham Xuan
Son បានអះអាងថា៖

        “ថ្ងៃនេះជាទិវាមហោស្រពកំណាព្យ ខ្ញុំចង់អះអាងថា ក្នុងទំនាក់ទំនងរវាងវៀត​ណាមនិងសហព័ន្ធរុស្ស៊ី កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៍អប់រំនិងអក្សរ​សាស្ត្រ​ដើរតួនាទីដ៏សំខាន់។ ខឿនអក្សរសាស្ត្ររុស្ស៊ីបានមានកំលាំងពលំពិសេស​និងមាន
ឥទ្ធិពលដ៏ធំធេងចំពោះជំនាន់ជនវៀតណាមជាច្រើន។”

        ក្នុងពេលនោះ រាត្រីថ្ងៃទី១៤កុម្ភៈនៅទីក្រុង Hoa Binh លោក Bui Van Cuu អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Hoa Binh វាយឃ្មោះ Muong ចាប់ផ្ដើមឲ្យពិធីបុណ្យកំណាព្យមាឃបូជាឆ្នាំ២០១៤អំណរបក្សរុងរឿងនិងអំណរ​
និទាឃៈរដូវថ្មី។

        ក្នុងឱកាសនេះដែរ បណ្ដាខេត្ត Ca Mau, Binh Duong, Can Tho, Thanh Hoa...និង
ដំបន់ជាច្រើនផ្សេងៗក្នុងទូទាំងប្រទេសបានរៀបចំទិវាកំណាព្យវៀត​ណាមលើកទី
១២ផងដែរ៕

ប្រតិកម្មទៅវិញ