|
រដ្ឋមន្រ្តី Nguyen Quan ក្នុងជំនួបសន្ទនា Onlline
(រូបថតៈ chinhphu.vn) |
(VOVworld)-នាព្រឹកថ្ងៃទី៥ឧសភា រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបចេ្ចវិទ្យា Nguyen
Quan បានឆ្លើយ Online លើគេហទំព័រព័ត៌មានអេឡិកត្រូនិករដ្ឋាភិបាល។ រដ្ឋ មន្រ្តី
Nguyen Quan បានផ្តល់ព័ត៌មានជាច្រើនទាក់ទិនដល់រាល់បញ្ហាដែលសង្គមមាន ការយកចិត្តទុកដាក់ជាពិសេសក្នុងរយៈពេលកន្លងទៅ ដូចជា យន្តការជួយឧបត្ថម្ភ នៃថវិការរដ្ឋសម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត កេងបន្លំ ពាណិជ្ជកម្ម គុណភាពប្រេង និងបញ្ហាកម្មសិទ្ធបញ្ញាជាដើម។ ចំពោះ គុណភាពប្រេង រដ្ឋមន្រ្តី Nguyen Quan អះ
អាងថា ៖
“កាលពីថ្ងៃទី ៤ឧសភា ខ្ញុំមានការពិភាគ្សាជាមួយអ្នកវិទ្យាសាស្រ្តមួយ រូបដ៏ល្បី
ឈ្មោះ និងអ្នកវិទ្យាសាស្រ្តនេះបានផ្តល់មតិដែលយើងត្រូវស្រាវជ្រាវ។ នោះគឺបណ្តា ការផ្ទុះឆេះកើតមានឡើង គឺប្រេងនៅពេលនោះមិនមែនជាមូល ហេតុផ្ទាល់ទេ ប៉ុន្តែ គុណភាពប្រេងនៃរយៈពេលមុននោះ អាចជាមូលហេតុ ដោយប្រយោល”។
ក្រោយរយៈពេល ២ម៉ោងជួបសន្ទនា Online រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និង
បចេ្ចវិទ្យា បានពន្យល់ច្បាស់បណ្តាបញ្ហាដែលក្រសួងវិទ្យាសាស្រ្តនិងបចេ្ចវិទ្យាដែល កំពុងគ្រប់គ្រងផ្ទាល់ ដូចជាការផ្ទេប្រគល់របចេ្ចវិទ្យា បច្ចេកទេសបំរើការអភិវឌ្ឍន៌ ជនបទថ្មីជាដើម៕