រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជាមួយថ្នាក់ដឹកនាំ និងតំណាងស្ថាប័នសារព័ត៌មាន។ រូបថត៖ Lam Khanh/VNA |
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានរំលឹកនូវសមិទ្ធិផលលេចធ្លោមួយចំនួនរបស់ផ្នែកការទូតវៀតណាមក្នុងឆ្នាំ ២០២២ ដូចជា៖ អនុវត្តន៍ប្រកបដោយជោគជ័យនូវសកម្មភាពកិច្ចការបរទេសចំនួន ៧០ របស់ថ្នាក់ដឹកនាំសំខាន់ៗ; ដកបទពិសោធន៍របស់ប្រទេសផ្សេងៗ រួមចំណែកដល់ការគ្រប់គ្រងប្រកបដោយជោគជ័យជំងឺរាតត្បាតកូវីដ ១៩; លើកកម្ពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិនៅតាមវេទិកាអន្តរជាតិ; រួមដំណើរជាមួយតំបន់នានាអនុវត្តន៍ការទូតសេដ្ឋកិច្ច និងសម្រេចបានលទ្ធផលដ៏សំខាន់ៗជាច្រើនក្នុងកិច្ចគាំពារប្រជាពលរដ្ឋ។
វាយតំលៃលើការងារព័ត៌មានកិច្ចការបរទេស លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ព័ត៌មានកិច្ចការបរទេសគឺជាចំណុចភ្លឺលេចធ្លោមួយ រួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ ក៏ដូចជារបស់ផ្នែកការទូតផងដែរ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះការរួមដំណើររបស់ទីភ្នាក់ងារសារព័ត៌មាន អ្នកសារព័ត៌មាន តាមរយៈការឆ្លុះបញ្ចាំងយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយរាល់សកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំង មានទម្រង់ច្នៃប្រឌិតជាច្រើន បង្កើនការផ្សព្វផ្សាយរូបភាពប្រទេសជាតិ មនុស្ស វប្បធម៌វៀតណាម គោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ទស្សនៈ និងគោលជំហររបស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ រួមចំណែកលើកកំពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
តំណាងទីភ្នាក់ងារសារព័ត៌មាន អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់ក្រសួងការបរទេសក្នុងឆ្នាំ ២០២២ ព្រមទាំងអះអាងថា ទីភ្នាក់ងារសារព័ត៌មានបានត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយក្រសួងការបរទេស ដើម្បីអនុវត្តន៍ការងារកិច្ចការបរទេសឲ្យបានល្អប្រសើរខិតខំប្រឹងប្រែងផ្លាស់ប្តូរការត្រិះរិះ សំដៅផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមប្រកបដោយនវានុវត្តន៍ ក៏ដូចជារួមចំណែកពង្រឹងឋានៈ និងនាំវៀតណាមចេញទៅ ពិភពលោកផងដែរ៕