ភ្ញៀវទេសចរណ៍អន្តជាតិជាង១ពាន់នាក់មកទស្សនកិច្ចវៀតណាមក្នុងថ្ងៃដំបូងឆ្នាំ២០១៥

Chia sẻ

(VOVworld)- ភ្ញៀវទេសចរណ៍អន្តជាតិជាង១ពាន់នាក់
មកទស្សនកិច្ចវៀតណាមក្នុងថ្ងៃដំបូងឆ្នាំ២០១៥។ នៅ
ទីក្រុងហូជីមិញ

ភ្ញៀវទេសចរណ៍អន្តជាតិជាង១ពាន់នាក់មកទស្សនកិច្ចវៀតណាមក្នុងថ្ងៃដំបូងឆ្នាំ២០១៥ - ảnh 1
រូតថតៈ Phương Vy/TTXVN


(VOVworld)- ភ្ញៀវទេសចរណ៍អន្តជាតិជាង១ពាន់នាក់មកទស្សនកិច្ចវៀតណាម
ក្នុងថ្ងៃដំបូងឆ្នាំ២០១៥។ នៅទីក្រុងហូជីមិញ ភ្ញៀវទេសចរណ៍ច្រើននាក់ ត្រូវ
ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅនៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat
ដោយចង្វាក់តន្រ្តីជាតិ រួមជាមួយផ្ការស្រស់បំព្រង និងសេចក្តីជូនពរដ៏ល្អបំផុតពី
មិត្តវៀតណាម។ តាមគំរោង នាឆ្នាំ២០១៥ ផ្នែកទេសចរណ៍ទីក្រុងហូជីមិញ នឹង ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជិត៥លាននាក់និងភ្ញៀវជាតិចំនួន១៩លាន
នាក់។

        វេលាម៉ោង១០ថ្ងៃទី១មករា នៅទីក្រុង Hoi An(ខេត្ត Quang Nam) បានទទួល
ក្រុមភ្ញៀវទេសចរណ៍ដើមដំបូងក្នុងឆ្នាំ២០១៥ មកពីប្រទេសបូឡួញ។ លោក
Dinh Hai នាយកមន្ទីរវប្បធម៌ កីឡាខេត្ត Quang Nam បានឲ្យដឹងថា៖

        “តាមគំរោង ក្នុងឆ្នាំ២០១៥ យើងខ្ញុំខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរណ៍
ចំនួន៣​,៨លាននាក់។ ក្រោយពីទីក្រុង Hoi An និង រួមនីយដ្ឋាន My Son នោះ
ខេត្ត ក៏បានប្រមូលផ្តុំវិនិយោគទៅលើផ្នែកទេសចរណ៍សមុទ្រ ទេសចរណ៍
កសិកម្ម និងទេសចរណ៍សហគមន៍ជាដើម”៕

ប្រតិកម្មទៅវិញ