ពិធីលើកដម្កើងយុវជនជៀនលឿនធ្វើតាមពាក្យទូន្មានលោកអ៊ុំហូទូទាំងប្រទេសលើកទី៣

Chia sẻ

Vovworld-នាព្រឹកថ្ងៃទី១៧សីហានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយនីស្តហូជីមិញបានរៀបចំពិធីលើកដម្កើងយុវជនជឿនលឿនធ្វើតាមពាក្យទូន្មានលោកអ៊ុំហូទូទាំងប្រទេសលើកទី៣ឆ្នាំ២០១៤។

ពិធីលើកដម្កើងយុវជនជៀនលឿនធ្វើតាមពាក្យទូន្មានលោកអ៊ុំហូទូទាំងប្រទេសលើកទី៣ - ảnh 1
ពិធីលើកដម្កើងយុវជនជៀនលឿនធ្វើតាមពាក្យទូន្មានលោកអ៊ុំហូទូទាំងប្រទេសលើកទី៣ (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៧សីហានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយនីស្តហូជីមិញបានរៀបចំពិធីលើកដម្កើងយុវជនជឿនលឿនធ្វើតាមពាក្យ
ទូន្មានលោកអ៊ុំហូទូទាំងប្រទេសលើកទី៣ឆ្នាំ២០១៤។

គំរូចំនួន២០នាក់ត្រូវបានលើកដម្កើងជាគំរូដំណាងឲ្យយុវជនវ័យក្មេងរាប់ពាន់
នាក់កំពុងសកម្មរៀនសូត្រតាមសីលធម៍តាមគំរូរចនាបសីលធម៍លោក​ប្រធាន
ហូជីមិញដោយការងារជាក់ស្ដែងសមរាប់សហគមន៍សង្គម។ ថ្លែងមតិ​នៅ​ពិធី
លើកដម្កើងនេះ លោក Le Hong Anh សមាជិកការិយាល័យនយោបាយ​អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សបានសង្កត់ធ្ងន់ថា៖

“បក្សរដ្ឋនិងប្រជាជនយើងជានិច្ចកាលជឿជាក់ស្រឡាញ់ដ៏ជ្រាលជ្រៅនិងសង្ឃឹម
ទៅលើជំនាន់វ័យក្មេង-ជំនាន់ស្នូល ម្ចាស់អនាគតរបស់ប្រទេសជាតិ។ បណ្ដា
មិត្តចូរខំប្រឹងប្រែងហ្វឺកហាត់បញ្ញាឈ្លាសវៃ កសាងបំណងប្រាថ្នា​បន្ត​ប្រពៃណី
របស់ជីដូនជីតា រួមចំណែកកសាងប្រទេសវៀតណាមកាន់តែ​សម្បូរ​ធូធារ
អរិយ្យធម៍៕”

ប្រតិកម្មទៅវិញ