ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើតសម្ព័ន្ធសមាគមន៍នារីវៀតណាម

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី១៨​ តុលា សម្ព័ន្ធសមាគមន៍
នារីវៀតណាមបានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៨៥ទិវាបង្កើតនិងទិវានារីវៀតណាម (ថ្ងៃទី២០
តុលា)។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើតសម្ព័ន្ធសមាគមន៍នារីវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថតរូបជាមួយសមូហភាព បុគ្គលដែលត្រូវបានប្រគល់ជូនពានរង្វាន់នារីឆ្នាំ២០១៥ (រូបថត៖VTV)

(VOVworld) - នាព្រឹកថ្ងៃទី១៨​ តុលា សម្ព័ន្ធសមាគមន៍នារីវៀតណាមបានរៀបចំពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើតនិងទិវានារីវៀតណាម (ថ្ងៃទី២០ តុលា)។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើក
សរសើររាល់សមិទ្ធិផលរបស់សម្ព័ន្ធសមាគមន៍នារីក្នុងអំឡុង៨៥ ឆ្នាំកន្លងទៅ។
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការផ្ដើមគំនិត សមិទ្ធិ ផលនានាក្នុងការ
ស្រាវជ្រាវពលកម្មរបស់នារីបាននាំមកនូវផលប្រយោជន៍ដ៏ធំ ធេងក្នុងការអភិវឌ្ឍន៍
រួមរបស់ប្រទេសជាតិ រួមចំណែកជំរុញសមភាពនិងការរីក ចំរើនរបស់នារីវៀតណាម។

“សម្ព័ន្ធសមាគមន៍នារីគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តល្អនូវតួនារីការពារផលប្រយោជន៍
ស្របច្បាប់របស់នារី អនុវត្តល្អនូវការងារឃោសនា អប់រំ ចលនានារីគ្រប់ស្រទាប់
អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ព្រមទាំង
បន្តពង្រីកនូវសក្ដានុភាព កម្លាំងច្នៃប្រឌិតរបស់នារី សកម្មជួយជ្រោមជ្រែងចលនា
ប្រឡប្រណាំងដូចជាកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រជាដើម”៕

ប្រតិកម្មទៅវិញ