|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាជ័យជំនះរបស់កងទ័ពជើងទឹកវៀតណាម(http://citinews.net/) |
(VOV)_នាថ្ងៃទី៣សីហា នៅទីក្រុង Ha Long (ខេត្ត Quang Ninh) ភាគខាងជើងវៀតណាម កងទ័ពជើងទឹកវៀតណាមបានរៀបចំពិធីរំលឹកវិញ្ញណក្ខ័ន្ឌបណ្ដាវីរជន យុទ្ធជននិងប្រជាជន ដែលបានពលីជីវិតក្នុងការតស៊ូវាយប្រហារទៅលើនាវាចម្បាំង Maddox វាយតបតវិញយន្តហោះរបស់អាមេរិក នាថ្ងៃទី២ -ទី៥ សីហា
ឆ្នាំ ១៩៦៤។ នេះគឺជាជ័យជំនះលើកដំបូងរបស់កងទ័ពជើងទឹកវៀតណាម របស់ កងទ័ព និងប្រជាជនភាគខាងជើងវៀតណាម ក្នុងការសង្គ្រាមបំផ្លាញ់ភាគខាងជើង
វៀតណាម របស់ចក្រពត្តិអាមេរិក។
មុននោះ នាយប់ថ្ងៃទី២ សីហា នៅខេត្ត Quang Ninh បានប្រព្រឹត្តទៅកម្មវិធី តូតន្ត្រី៖ ល្បីខ្ទរខ្ទឺជ័យជំនះលើកដំបូង ដោយសារមានការចូលរួមរបស់បណ្ដាអតីត យុទ្ធជន ដែលបានចូលរួមការវាយប្រហារនេះរវាងកងទ័ពជើងទឹកនិងកងទ័ពប្រជា
ជនវៀតណាម និងកងទ័ពជើងទឹកអាមេរិក។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ត្រី
Dinh Gia That អោយដឹងថា៖
“ ជ័យជំនះលើកដំបូងថ្ងៃទី២-ទី៥ សីហា ឆ្នាំ ១៩៦៤ របស់កងទ័ពប្រជាជន វៀតណាមនិងប្រជាជនវៀតណាមនៅភាគខាងជើង បានបង្កើតការផ្លាស់ប្តូរថ្មីដ៏
ជ្រាល ជ្រៅអំពីភាគីទាំងពីរ។ នេះគឺជាការផ្លាស់ប្តូរថ្មីអំពីស្មារតីនិងសុឆ័ន្ទះ។ ”
នាព្រឹកថ្ងៃទី៣ សីហា នៅទីក្រុង Vinh ( ភាគខាងជើងវៀតណាម) គណៈ កម្មាធិការទំនាក់ទំនងអតីតយុទ្ធជន និងអតីតយុទ្ធជនកងទ័ពជើងទឹក ទី២
ខេត្ត Nghe An – Ha Tinh បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៥០នៃទិវាជ័យជំនះលើកដំបូងរបស់កងទ័បជើងទឹកវៀតណាមផងដែរ៕