ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាវៀតណាមអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិរបស់កុមារ

Chia sẻ
(VOV)_នាថ្ងៃទី២០ ធ្នូ នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី២៥ទិវាវៀតណាមអនុម័តលើអនុសញ្ញាអង្គការសហប្រជា​ជាតិស្ដីអំពីសិទ្ធិរបស់កុមារ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអះអាងថា៖​ការអនុម័តលើអនុសញ្ញានេះគឺសមស្រប​ជាមួយប្រពៃណី សីលធម៌ របស់ប្រជាជាតិវៀតណាម។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាវៀតណាមអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិរបស់កុមារ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam

          (VOV)_នាថ្ងៃទី២០ ធ្នូ នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីរំលឹកខួប​អនុ
ស្សាវរីយ៍លើកទី២៥ទិវាវៀតណាមអនុម័តលើអនុសញ្ញាអង្គការសហប្រជា​ជាតិស្ដី
អំពីសិទ្ធិរបស់កុមារ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu
 Duc Dam បានអះអាងថា៖​ការអនុម័តលើអនុសញ្ញានេះគឺសមស្រប​ជាមួយប្រពៃណី  សីលធម៌ របស់ប្រជាជាតិវៀតណាម។ លោក Vu Duc Dam ក៏បានស្នើអោយគ្រប់
ស្ថាប័ន និងសង្គមទាំងមូល ត្រូវជំរុញខ្លាំងថែមទៀតបុព្វ​ហេតុការពារ ថែទាំ និង
អប់រំកុមារ ដើម្បីកុមារទាំងឡាយមានជីវភាពរស់នៅប្រកបដោយផាសុខភាព​
សប្បាយរីករាយ។  ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam ​បា​នថ្លែ​ង​ថា៖

          “ ខ្ញុំសូមស្នើថា៖មិត្តទាំងឡាយត្រូវថ្លែងអំណរគុណចំពោះមូលនិធិកុមារ
អង្គការសហប្រជាជាតិ ចំពោះអង្គការសហប្រជាជាតិ និងគ្រប់ប្រទេស អង្គការ
និងបុគ្គល ដែលបានខំប្រឹងប្រែងដោយឥតឈប់ឈរ រួមវិភាគទានចំពោះសន្តិ
ភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ សម្បូររុងរឿង ការអភិវដ្ឍន៍របស់មនុស្ស
 ថែទាំនិងការពារកុមារ។ សូមនឹករលឹកអំពីកុមារភាព ហើយរួមគ្នាធ្វើអ្វីៗទាំង
អស់ ដើម្បីកុមារមានជីវភាពរស់នៅប្រកបដោយសប្បាយរីករាយ អនាគតល្អ
ប្រសើរ។”

          លោក Youssouf Abdel Jelil ប្រធានដំណាងមូលនិធិកុមារ​នៃ​អង្គការ
សហប្រជាជាតិ ប្រចាំនៅវៀតណាមបានអះអាងថា៖ សហគមន៍អន្តរជាតិកត់
សម្គាល់ និងវាយតំលៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍រឹងមាំនិមួយៗរបស់វៀត
ណាម។ ការសន្យាខាងនយោបាយ និងការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម
 ​ក្នុងការអនុវត្តសិទ្ធិកុមារ បានលើកកំពស់ជីវភាពរស់នៅរបស់កុមារវៀតណាម​
រាប់លាននាក់៕ 

ប្រតិកម្មទៅវិញ