ពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារីនិងសប្ដាហ៍ជាតិគ្មានបារី

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី៣១ ឧសភា នៅទីលានរោង
មហោស្រព្វហាណូយ សម្ព័ន្ធសមាគមនារីវៀតណាម
បានសហការជាមួយក្រសួងសុខាភិបាលវៀតណាម
មូលនិធិបង្ការប្រឆាំងគ្រោះថ្នាក់ដោយបារី រៀបចំពិធី
មីទ្ទិញដោយប្រធាន បទ “នារីមានសាច់ញ្ញាត្តិមិនជក់បារី-ដើម្បីបរិស្ថានគ្មានផ្សែងបារី”
(VOVworld) - នាព្រឹកថ្ងៃទី៣១ ឧសភា នៅទីលានរោងមហោស្រព្វហាណូយ សម្ព័ន្ធ
សមាគមនារីវៀតណាមបានសហការជាមួយក្រសួងសុខាភិបាលវៀតណាម មូល
និធិបង្ការប្រឆាំងគ្រោះថ្នាក់ដោយបារី រៀបចំពិធីមីទ្ទិញដោយប្រធានបទ “នារីមាន
សាច់ញ្ញាត្តិមិនជក់បារី-ដើម្បីបរិស្ថានគ្មានផ្សែងបារី” សំដៅជួយជ្រោមជ្រែងទិវាពិភព
លោកគ្មានបារីថ្ងៃទី៣១ ឧសភា និងសប្ដាហ៍ជាតិគ្មានបារី ចាប់ពីថ្ងៃទី២៥ដល់ទី៣១
ឧសភា។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam រដ្ឋមន្រ្តីក្រសួងសុខាភិ
បាលវៀតណាមលោកស្រី Nguyen Thi Kim Tien និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន
មជ្ឈឹមផ្សេងៗបានចូលរួមពិធីនេះ។តាមរដ្ឋមន្រ្តី ក្រសួងសុខាភិបាល Nguyen Thi
Kim Tien ថា ក្រោយពី១០ឆ្នាំចូលរួមអនុសញ្ញា ក្របខ័ណ្ឌស្ដីពីការត្រួតពិនិត្យបារី
ការយល់ដឹងរបស់ប្រជាជនវៀតណាមអំពីគ្រោះ ថ្នាក់ដោយបារីត្រូវបានលើក
កំពស់ ហើយអត្រាជក់បារីរបស់បុរសបានថយចុះ ៩%។រួមជាមួយគ្នានោះ ច្បាប់
បង្ការប្រឆាំងគ្រោះថ្នាក់ដោយបារីដែលត្រូវបាន រដ្ឋសភាអនុម័តនាឆ្នាំ២០១២បាន
គូសសំគាល់របត់ធំ១ក្នុងការងារបង្ការប្រឆាំង គ្រោះថ្នាក់ដោយបារីនៅវៀត
ណាម។លោកស្រី Nguyen Thi Kim Tien បាន ស្នើរថា៖
ពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារីនិងសប្ដាហ៍ជាតិគ្មានបារី - ảnh 1
បណ្ដាតំណាងដើរដង្ហែរដើម្បីឃោសនាអំពីគ្រោះថ្នាក់ដោយបារី

“សម្ព័ន្ធសមាគមនារីវៀតណាមគប្បីបន្តជំរុញខ្លាំងការងារសារព័ត៌មានអំពីគ្រោះ
ថ្នាក់ដោយបារី បន្តឃោសនាអំពីច្បាប់បង្ការប្រឆាំងគ្រោះថ្នាក់ដោយបារី ដើម្បី លើកកំពស់សតិអារម្មណ៍របស់ប្រជាជនក្នុងការគោរពតាមច្បាប់។ខ្ញុំក៏បានស្នើរ
ឲ្យគ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការប្រជាជននៅខេត្តក្រុងនានា បន្តបញ្ជា
ណែ នាំអនុវត្តយ៉ាងម៉ឹងម៉ាត់នូវច្បាប់បង្ការប្រឆាំងគ្រោះថ្នាក់ដោយបារី ក៏ដូចជា
កំណត់ ហាមឃាត់ជក់បារីនៅកន្លែងធ្វើការផងដែរ”៕

ប្រតិកម្មទៅវិញ