ពិធីប្រកាសសន្ទស្សន៍សម័ត្ថភាពប្រគួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០១១។

Chia sẻ
PCI ឆ្នាំ២០១១បានពិនិត្យ លើអង្គភាពអាជីវកម្ម
វៀតណាមចំនួនជិត៧ពាន់នៅខេត្តក្រុងទាំង៦៣។

ពិធីប្រកាសសន្ទស្សន៍សម័ត្ថភាពប្រគួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០១១។ - ảnh 1
PCI ឆ្នាំ២០១១បានពិនិត្យ លើអង្គភាពអាជីវកម្ម វៀតណាមចំនួនជិត៧ពាន់នៅខេត្តក្រុងទាំង៦៣។

(VOVWORLD)-នាព្រឹកថ្ងៃទី២៣កុម្ភៈនៅក្រុងហាណូយ បានប្រព្រឹត្តទៅពិធី
ប្រកាសសន្ទស្សន៍ សម័ត្ថភាពប្រគួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០១១។ PCI
ឆ្នាំ២០១១បានពិនិត្យ លើអង្គភាពអាជីវកម្មវៀតណាមចំនួនជិត៧ពាន់នៅ
ខេត្តក្រុងទាំង៦៣។ លោក Francis Donovan នាយកស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ របស់អាមេរិកប្រចាំនៅវៀតណាម បានឲ្យដឹងថា៖
“PCI ជាការផ្ដើមគំនិត១ត្រូវបានអនុវត្តដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់
អាមេរិក និងសភាពាណិជ្ជកម្ម-ឧស្សាហកម្មវៀតណាម។ គោលដៅរបស់យើង
ខ្ញុំគឺជួយ បណ្ដាខេត្តក្នុងការវាយដំលៃចំណុចខ្លាំងចំណុចខ្សោយក៏ដូចជាឪកាស
ការសាកល្បង។ តាមរយៈនោះអាចដាក់ចេញរាល់គោលនយោបាយសមស្រប
សំរាប់ ការទាក់ទាញវិនិយោគបង្កការងារធ្វើនិងកំណើនចីរភាព។”
តាមលទ្ធផល នៃការប្រកាសសន្ទស្សន៍សម័ត្ថភាពប្រគួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០១១នាថ្ងៃទី២៣កុម្ភៈ ខេត្តចំនួន២ដំបន់ភាគខាងជើងគឺ Lao Cai និង Bac
Ninh និងខេត្ត Long An នៅភាគខាងត្បូងជាលើកដំបូងបានឈានឡើងនាំមុខ
ក្នុងតារាង រៀបចំណាត់ថ្នាក់។ ខេត្តចំនួន២ទៀតក៏មានស្នាដៃលេចធ្លោគឺ Ha
Tinh និង Binh Phuoc បានចូល Top ១០ខេត្តនាំមុខ PCI ឆ្នាំនេះ។ លោក Vo Kim
Cu ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh បានឲ្យដឹងថា៖ “យើងខ្ញុំសប្បាយរីករាយពេលដែល Ha Tinh បានចូលក្នុង Top នាំមុខ សន្ទស្សន៍
សម័ត្ថភាព ប្រគួតប្រជែងថ្នាក់ខេត្ត (PCI)។ យើងខ្ញុំចាត់ទុកថា នេះជាការវាយ ដំលៃបរានុម័ត្តនិងនេះជាឪកាសល្អដើម្បីបន្តទាក់ទាញទុនវិនិយោគនិងអភិវឌ្ឍន៍
បណ្ដារូបភាពអង្គភាពអាជីវកម្ម បណ្ដាសមាសភាពសេដ្ធកិច្ច៕”

ប្រតិកម្មទៅវិញ