ពិធីបង្ហាញមុខមូលដ្ឋានទិន្នន័យ Viettel Data Mining Platform

Chia sẻ
(VOVWORLD) - នេះ គឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃការឧទ្ទេសនាមមូលដ្ឋានឌីជីថល Make in Vietnam សំដៅប្រតិបត្តិ“ កម្មវិធីបម្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” ដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័ត។ 
ពិធីបង្ហាញមុខមូលដ្ឋានទិន្នន័យ Viettel Data Mining Platform - ảnh 1 ពិធីបង្ហាញមុខមូលដ្ឋានទិន្នន័យ Viettel Data Mining Platform (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានរៀបចំ ពិធីបង្ហាញមុខមូលដ្ឋានទិន្នន័យ Viettel Data Mining Platform។ នេះ គឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃការឧទ្ទេសនាមមូលដ្ឋានឌីជីថល Make in Vietnam សំដៅប្រតិបត្តិ“ កម្មវិធីបម្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” ដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័ត។  លោក Nguyen Trong Duong អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា៖ “យើងខ្ញុំបានលើកទឹកចិត្តដល់ក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុនធំៗ នាំយកឧបករណ៍ល្អ ៗ របស់ខ្លួនទៅកាន់ទីផ្សារ ដើម្បីផ្តល់ជូនសហគមន៍សហគ្រាស និងប្រជាជនអាចប្រើប្រាស់សមិទ្ធិផល និងបញ្ញាវៀតណាម។  Viettel គឺជា ក្រុមហ៊ុនឈានមុខគេក្នុងវិស័យមូលដ្ឋានឌីជីថល។ ថ្ងៃនេះ Viettel បានបង្ហាញមុខ មូលដ្ឋានឌីជីថលថ្មី ដើម្បីជួយសម្រួលសហគ្រាស ស្ថាប័ន និងអង្គការនានា នូវមធ្យោបាយបំលាស់ប្ដូរឌីជីថលយ៉ាងឆាប់រហ័សផងដែរ”៕

ប្រតិកម្មទៅវិញ