ពណ៌ចម្រុះវប្បធម៌វៀតណាមចែងចាំងពន្លឺភ្លឺនៅទីស្នាក់ការអង្គការយូណេស្កូ

Chia sẻ
(VOVWORLD) - ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់វៀតណាម និងអង្គការ UNESCO លើកកំពស់តួនាទី ឋានៈ បេតិកភណ្ឌវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការពឹងផ្អែកលើខ្លួនឯង។ 
ពណ៌ចម្រុះវប្បធម៌វៀតណាមចែងចាំងពន្លឺភ្លឺនៅទីស្នាក់ការអង្គការយូណេស្កូ - ảnh 1ប្រតិភូអញ្ជើញចូលរួមពណ៌ចម្រុះវប្បធម៌វៀតណាមចែងចាំងពន្លឺភ្លឺនៅទីស្នាក់ការអង្គការយូណេស្កូ (រូបថត៖ VOV)

កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំង ស្ថានបេសកម្មវៀតណាមអមអង្គការ UNESCO បានរៀបចំកម្មវិធីរាត្រីវប្បធម៌វៀតណាម ដោយប្រធានបទ “បេតិកភណ្ឌវប្បធម៌ជាកម្លាំងចលករសម្រាប់សន្តិភាព ការពឹងផ្អែកលើខ្លួនឯង និងការអភិវឌ្ឍប្រកបដោយចីរភាព”។ ប្រព្រឹត្តទៅនៅមុនសម័យប្រជុំលើកទី ៤២ នៃមហាសន្និបាតអង្គការ UNESCO ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីឯកអគ្គរដ្ឋទូត តំណាងប្រទេសជាសមាជិក និងថ្នាក់ដឹកនាំអង្គការយូណេស្កូជិត ២០០ នាក់។ អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់វៀតណាម និងអង្គការ UNESCO លើកកំពស់តួនាទី ឋានៈ បេតិកភណ្ឌវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការពឹងផ្អែកលើខ្លួនឯង។ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងថា៖

“នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ជាបន្តបន្ទាប់របស់យើង ដើម្បីអះអាងពីការគោរពស្ដីពីកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយអង្គការ UNESCO។ ជាពិសេសគឺវៀតណាមបាន ឈរឈ្មោះក្នុងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ នេះក៏ជាឱកាស ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់វៀតណាមក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌពិភពលោកនិយាយរួម ហើយតាមនោះបង្ហោះសារថា៖ វៀត ណាមជាសមាជិកសកម្ម  ហើយនឹងរួមចំណែកយ៉ាងសំខាន់នៅពេលឈរឈ្មោះក្នុងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកប្រកដោយជោគជ័យផងដែរ”។

រីឯខ្លួនវិញ អគ្គនាយករង UNESCO លោក Xing Qu បានវាយតម្លៃថា ព្រឹត្តិការណ៍វប្បធម៌នេះ បានរួមចំណែកលើកតម្កើងភាពស្រស់ស្អាត និងភាពសម្បូរបែបនៃទំនៀមទម្លាប់ ប្រពៃណី និងជម្រៅនៃបេតិកភណ្ឌអរូបីរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ