ពង្រីកស្មារតីស្ម័គ្រចិត្តនិងដើរឈានមុខរបស់បញ្ញាវ័ន្តវិទ្យាសាស្ត្រវ័យក្មេងនៅតំបន់ព្រៃភ្នំ

Chia sẻ
(VOVWORLD) - សំដៅពង្រីកស្មារតីស្ម័គ្រចិត្ត ដើរឈានមុខរបស់បញ្ញាវ័ន្តវិទ្យាសាស្ត្រវ័យក្មេង សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញបានអនុវត្តន៍នូវកម្មវិធីបញ្ញាវិទ្យាសាស្ត្រស្ម័គ្រចិត្តទីក្រុងលើកទី៩ឆ្នាំ២០១៨នៅស្រុក Dak Glong ខេត្ត Dak Nong។
ពង្រីកស្មារតីស្ម័គ្រចិត្តនិងដើរឈានមុខរបស់បញ្ញាវ័ន្តវិទ្យាសាស្ត្រវ័យក្មេងនៅតំបន់ព្រៃភ្នំ - ảnh 1បញ្ញាវ័ន្តវ័យក្មេងរួមចំណែកទៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការផលិតកម្មកសិកម្ម 

បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ខែកក្កដាដល់ខែធ្នូឆ្នាំ២០១៨ កម្មវិធីឆ្នាំនេះបានទាក់ ទាញការចូលរួមរបស់បញ្ញាវ័ន្តវិទ្យាសាស្ត្រវ័យក្មេងជាកម្មាភិបាលនៅមណ្ឌលអភិវឌ្ឍន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវ័យក្មេង សមាជិកក្លឹបអ្នកវិទ្យាសាស្ត្រវ័យក្មេង រួមទាំងកម្មា ភិបាល គ្រូបង្រៀន និស្សិតតាមស្ថាប័ននានា មជ្ឈមណ្ឌល វិទ្យាសា្ថនស្រាវជ្រាវនិងសាលារៀនទូទាំងទីក្រុង។

ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្ត បញ្ញាវ័ន្តវិទ្យាសាស្ត្រវ័យក្មេងទាំងអស់នឹងចូលរួមបង្រៀន ហ្វឹកហាត់ និងផ្លាស់ប្តូរនូវលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកទេសនិងបច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចុប្បន្នកម្មព័ត៌មានវិទ្យា អ៊ីនធឺណែតសម្រាប់សិស្សានុសិស្សតាមសាលានានា ព្រមទាំងប្រគល់ជូនម៉ាស៊ីនកំព្យួទ័រចំពោះឃុំដែលមានស្ថានភាពលំបាកលើទូទាំងស្រុក Dak Glong ផងដែរ៕

ប្រតិកម្មទៅវិញ