ពង្រីកថែមទៀតតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិច

Theo VOV -
Chia sẻ
Vovworld-បក្សរដ្ឋអំណាចរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់កំណត់ជាខ្លឹមសារសំខាន់មាន​អត្ថន័យនយោបាយដ៏ធំធេងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ពង្រីកថែមទៀតតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិច - ảnh 1
ពង្រីកថែមទៀតតួនាទីរបស់ជនមានកិត្យានុភាពជនរួមជាតិជាជនជាតិភាគតិច (dangcongsan.vn)



        Vovworld-ក្រោយរយៈពេល៥ឆ្នាំអនុវត្តសារាចរណ៍របស់នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមអំពីការពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិចក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ការងារចលនា ពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិចត្រូវបាន​បក្សរដ្ឋអំណាចរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់កំណត់ជាខ្លឹមសារសំខាន់មាន​អត្ថន័យនយោបាយដ៏ធំធេងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងប្រព័ន្ធ​នយោបាយមូលដ្ឋានរឹងមាំ បង្កើនផែនមហាសាមគ្គីភាពជាតិ។ នេះជាខ្លឹមសារ​នៃ​សន្និសីទបូកសរុបរយៈពេល៥ឆ្នាំអនុវត្តសារាចរណ៍របស់នាយករដ្ឋមន្ត្រីអំពីពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិចក្នុងបុព្វហេតុ​កសាងនិងការពារមាតុប្រទេស នៅទីក្រុងហាណូយនាថ្ងៃទី១៩តុលា។

        ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិលោក Giang Seo Phu បានអះអាងថា៖

        “ចំពោះដំបន់ជនជាតិភាគតិច ពិសេសគឺដំបន់ជនបទ ដំបន់ឆ្ងាយដាច់​ស្រយាល ដំបន់លំបាកជាពិសេស ប្រព័ន្ធច្បាប់ទម្លាប់ពោពេញទៅដោយ​អត្តសញ្ញាណ​ជនជាតិនោះ ជនមានកិត្យានុភាពមានតួនាទីជាស្នូលក្នុងសកម្មភាព​ការងារជាក់ស្ដែងដើម្បីធ្វើជាគំរូនិងសកម្មចលនាអប់រំកូនចៅក្នុងត្រកូលនិង​សហគមន៍ចូលរួមការពារពង្រីកនូវតំលៃវប្បធម៍ជនជាតិ៕”

ប្រតិកម្មទៅវិញ