នាង Toni-Ann Singh បវរកញ្ញាមកពីប្រទេស Jamaica (រូបថត៖ upnewsinfo.com) |
នាង Toni-Ann Singh គឺជា បវរកញ្ញាមកពីប្រទេស Jamaica ដែល បាន គ្រងមកុដជាបវរកញ្ញាពិភពលោកឆ្នាំ ២០១៩ នៅក្នុងរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រ នៃការ ការប្រកួតបវរកញ្ញាពិភពលោកកាលពីថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុង ឡុងដ៍ បន្ទាប់ពីបានយកឈ្នះលើបេក្ខនារីជាង ១០០ នាក់ផ្សេងទៀត។ តំណាងរបស់ វៀតណាម គឺ បវរកញ្ញា Luong Thuy Linh បានជាប់ក្នុង Top ១២។ នេះគឺជាស្នាដៃខ្ពស់បំផុតរបស់បេក្ខនារីវៀតណាមនៅក្នុងការប្រកួត Miss World ផងដែរ។
ការសម្ដែងបើកឆាកនៅក្នុងរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រ នៃ ការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១៩ នោះ គឺ “Dances of the World”។ បេក្ខនារីជាង ១០០ នាក់ បានស្លៀកពាក់សម្លៀកបំពាក់គួរឲ្យទាក់ទាញ់ និងពោពេញទៅដោយវប្បធម៌ជាតិបានចូលរួមក្នុងការប្រកួតនេះ។
ជាលទ្ធផលនៃការប្រកួត នាង Toni-Ann Singh អាយុ ២៣ឆ្នាំតំណាងនៃប្រទេស Jamaica បាន គ្រងមកុដជាបវរកញ្ញាពិភពលោកឆ្នាំ ២០១៩។ នាងបានសំណេះសំណាលថា៖
“ខ្ញុំគិតថាខ្ញុំគឺជាតំណាងឲ្យប្រការដ៏ពិសេសមួយ សម្រាប់ ជំនាន់ ស្ត្រីដែល ចង់ផ្លាស់ប្ដូរពិភពលោក។ ខ្ញុំគិតថា ប្រការដ៏វិសេសវិសាល និងដោយឡែករបស់ខ្លួន បើប្រៀបធៀបនឹងបេក្ខនារីផ្សេងៗ គឺ ខ្ញុំមានការជក់ចិត្ត ហើយមានការយកចិត្តទុកដាក់ដល់ស្ត្រី ក៏ដូចជាធានានូវឱកាសសម្រាប់ស្ត្រីផងដែរ”៕