បរិយាកាសទទួលឆ្នាំថ្មីនៅ​ទូទាំងប្រទេស វៀតណាម

Chia sẻ
(VOV)_នារាត្រីថ្ងៃទី ៩ កុម្ភះ ក្នុងនាទីឆ្លងចូលឆ្នាំថ្មី សកម្មភាពទទួលឆ្នាំថ្មី  បានប្រព្រឹត្តទៅយ៉ាងផុលផុស លើគ្រប់តំបន់​ក្នុងទូទាំងប្រទេស​វៀត​ណាម​។

  (VOV)_នារាត្រីថ្ងៃទី ៩ កុម្ភះ ក្នុងនាទីឆ្លងចូលឆ្នាំថ្មី សកម្មភាពទទួលឆ្នាំថ្មី បាន ប្រព្រឹត្តទៅយ៉ាងផុលផុស លើគ្រប់តំបន់​ក្នុងទូទាំងប្រទេស​វៀត​ណាម​។

          នៅទីក្រុងហាណូយ (ភាគខាងជើងវៀតណាម) ប្រជាជននិងភ្ញៀវរាប់​ហ្មឹន​
នាក់​បានប្រមូលផ្តុំនៅកន្លែងកណ្ដាលបាញ់កាំជ្រូចផ្កា និងទៅវត្ត។ នៅទីក្រុង Da
Nang (ភាគកណ្ដាលវៀតណាម) ប្រជាជននិងភ្ញៀវរាប់ហ្មឹននាក់​បាន​ប្រមូល​ផ្តុំនៅ
ទន្លេ Han ដើម្បីមើលការបាញ់កាំជ្រូចផ្កា។ បរិយាកាសនៅវិថីបុរាណ  Hoi An ខេត្ត 
Quang Nam -បេតិកភ័ណ្ឌវប្បធម៌ពិភពលោក គឺអ៊ូអរ ដោយសារបណ្ដា​ស​កម្មភាព​វប្បធម៌ វិចិត្យសិលបះ លេងកំសាន្តគួរអោយទាក់ទាញទឹកចតិត្ត ដែលឧទ្ទេស​នាម​ជាមួយភ្ញៀវទេសចរណ៍អំពី បណ្ដាអត្តសញ្ញាណវប្បធម៏ចំឡែក ​ក្នុង​​បុណ្យតេតជា ប្រពៃណីរបស់វៀតណាម។

បរិយាកាសទទួលឆ្នាំថ្មីនៅ​ទូទាំងប្រទេស វៀតណាម - ảnh 1
នៅទីក្រុងហាណូយ (ភាគខាងជើងវៀតណាម) ប្រជាជននិងភ្ញៀវរាប់​ហ្មឹន​ នាក់​បានប្រមូលផ្តុំនៅកន្លែងកណ្ដាលបាញ់កាំជ្រូចផ្កា(www.baomoi.com )

          នៅតំបន់ព្រៃភ្នំ ខេត្ត Ha Giang ក្នុងឆ្នាំ ២០១៣ នោះផ្នែកវប្បធម៌ កីឡានិងទេស​
ចរណ៍ ខេត្ត Ha Giang  ខំប្រឹងប្រែងទទួលភ្ញៀវទេសចរណ៍ចំនួន ៤២០ ​ពាន់នាក់ មក
ទស្សនា។ លោក Hoang Van Kien នាយកមន្ទី​ វប្បធម) កីឡា​និងទេសចរណ៍ ខេត្ត Ha
 Giang បានអោយដឹងថា÷

          “ ដើម្បីទាក់ទាញបាន​ភ្ញៀវទេសចរណ៍ ​គឺក្រោ​យថ្ងៃទី ៣ ខែទី១ គិតតាម​ច័ន្ទគតិ
 នៅទី នេះនឹងមានសកម្មភាពទទួលបុណ្យតេត​ជាច្រើនរបស់ជនរួមជាតិ ដូចជា÷​ជល់
ក្របី ​នៅឃុំ​Trung Thanh ស្រុក Vi Xuyen និងឃុំ Yen Binh ស្រុកQuang Binh, ពិធី អំណរ និទាខរដូវរបស់ ជនជាតិ Dao​​ ជាដើម៕”

ប្រតិកម្មទៅវិញ