ប្រធានរដ្ឋស្តីទីវៀតណាមអញ្ជើញចូលរួម “ទិវាបុណ្យនិទាឃរដូវ នៅគ្រប់តំបន់ នៃមាតុភូមិ“ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ "ទិវាបុណ្យនិទាឃរដូវនៅគ្រប់តំបន់នៃមាតុភូមិ" ឆ្នាំ ២០២៣ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ ប្រជាជនចំនួន ២០០ នាក់ ដែលតំណាងជនជាតិភាគិតិចចំនួន ២៤ ក្រុម មកពីខេត្ត ក្រុងចំនួន ១៤ បានចូលរួមពិធីនេះ។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan បានអះអាងថា គោលជំហរ និងគោលនយោបាយរបស់បក្សគឺធានាថា បណ្ដាក្រុមជនជាតិមានសមភាព រួមសាមគ្គីគ្នា គោរព និងជួយគ្នាអភិវឌ្ឍន៍។ បក្ស និងរដ្ឋជានិច្ចកាលគោរពតួនាទីនៃវប្បធម៌ ជាពិសេសគឺវប្បធម៌បណ្ដាជនជាតិវៀតណាម៖ “នាងខ្ញុំមានគោលបំណង និងជឿជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ បណ្ដាអង្គការនយោបាយសង្គមបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីជនជាតិ និងសាមគ្គីភាពបណ្ដាជនជាតិ។ បន្តពង្រីករាល់តម្លៃដ៏ល្អប្រពៃ សក្តានុពល កម្លាំងច្នៃប្រឌិតរបស់បណ្ដាជនជាតិទៅក្នុងបុព្វហេតុរួម។ នាងខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិបន្តប្រកៀកស្មា ពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនូវស្មារតីសាមគ្គីភាព ខិតខំប្រឹងប្រែងឈានឡើង ជួយគ្នាទៅវិញទៅមក កសាងជីវភាពរស់នៅសម្បូរធូធារ និងសុភមង្គល។ ចាស់ភូមិ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍បន្តជាកត្រាប្រមូលផ្ដុំ សាមគ្គីភាព ចលនាជនរួមជាតិអនុវត្តន៍ល្អគោការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ក៏ដូចជាខិតខំប្រឹងប្រែងថែរក្សា ឧទ្ទេសនាមរាល់តម្លៃវប្បធម៌ដ៏ល្អប្រសើរដល់ប្រជាជននៅទូទាំងប្រទេស ដល់មិត្តភក្តិអន្តរជាតិ រួមចំណែកពូនជ្រុំកម្លាំងពលំ និងតម្លៃវៀតណាម នាំប្រទេសជាតិឲ្យកាន់តែអភិវឌ្ឍន៍វិបុលភាព និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”៕