(VOV)_ក្រោយពីពេលចាក់ចេញពីអាគារធ្វើពិធីបុណ្យសពជាតិ រថយន្តដឹក មឈូសនាយឧត្តមសេនីយ៍ Vo Nguyen Giap បានឆ្លងកាត់បណ្ដាវិថី ចំនួន១២ស្ពាន
ថាំងឡង និងព្រលានយន្តហោះ Noi Bai។ ការជូនជូនដំណើរលាចាកលោក
នាយឧត្តមសេនីយ៍ Vo Nguyen Giap របស់ប្រជាជនរដ្ឋធានីហាណូយត្រូវបានប្រព្រឹត្ត
ទៅរំជួលចិត្តយ៉ាងខ្លាំង។
|
ជនហាណូយជូនដំណើរលាចាកលោករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap |
ពីពេលព្រឹក ប្រជាជនរដ្ឋធានី និងប្រជាជនមកពីបណ្ដាខេត្តទីក្រុងគ្រប់ស្រ
ទាប់ ក្នុងទូទាំងប្រទេសវៀតណាម បានឈរជា២ជួរតាមដងវិថីចំនួន១២របស់រដ្ឋ
ធានីហាណូយ។ ប្រជាជនជាច្រើននាក់បានកាន់ឆាយលក្ស៍ នាយឧត្តមសេនីយ៍
Vo Nguyen Giap ឆាយលក្ស៍លោកប្រធានហូជីមិញ និងទង់ជាតិ ផ្កា បានមកជូន
ដំណើរជារៀង រហូតនាយឧត្តមសេនីយ៍លើកចុងក្រោយ។ លោក Pham Van Lam ជនហាណូយម្នាក់បានអោយដឹងថា÷
“ ខ្ញុំក៏ដូចជាប្រជាជនវៀតណាមរាប់លាននាក់ គោរពរាប់អាន ស្រឡាញអ៊ំ
Giap។ ខ្ញុំមកដល់ទីនេះដើម្បីជូនដំណើរអ៊ំជារៀងរហូត។ ”
|
ជនហាណូយជូនដំណើរលាចាកលោករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap |
តាំងពីថ្ងៃនាយឧត្តមសេនីយ៍Vo Nguyen Giapទទួលមរណភាព មកយុទ្ឋ
ជនស្ម័គ្រ ចិត្តទីក្រុងហាណូយជាង៦ពាន់នាក់បានចូលរួមណែនាំជួយឧបត្ថម្ភ
មនុស្សដែលមក គោរព វិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍Vo Nguyen Giap។ព្រឹកថ្ងៃទី១៣តុលាយុទ្ឋជនស្ម័គ្រចិត្តបន្តណែនាំប្រជាជនជួបជុំនៅសង្ខាងផ្លូវ
នានាដែលឡានដង្ហែរមឈូសនាយឧត្តមសេនីយ៍ឆ្លងរកាត់។
|
ជនហាណូយជូនដំណើរលាចាកលោករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap |
យុវនារីស្ម័គ្រចិត្ត Le Quynh Chi ចែករំលែកដោយក្តីរំជួលចិត្តថា៖
“ ខ្ញុំមានការកោតសរសើរចំពោះទេពកោសល្យរបស់ នាយឧត្តមសេនីយ៍
Vo Nguyen Giap។មនុស្សគ្រប់រូបហូរមកទីនេះ។ខ្ញុំមានមោទនភាពដោយបានចូល
រួមវិភាគទានដ៍តិចតួចក្នុងការធានាសុវត្ថិភាពនៃពិធី រំលឹកវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍៕ “