ប្រភព៖ ក្រសួងសុខាភិបាល |
ជាក់ស្ដែងនៅតាមផ្សារជាច្រើននៅភូមិសាស្ត្រទីក្រុងនោះ អាជ្ញាធរបានចុះត្រួតពិនិត្យនៅតាមច្រកចេញចូលផ្សារ ដើម្បីណែនាំដល់ប្រជាជនអំពីវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនឹងនេះយោងតាមសារាចរលេខ ១០ បានចែងថា រាល់សកម្មភាពរបស់រថយន្តតាក់ស៊ី រថយន្តបច្ចេកវិទ្យានឹងត្រូវហាមប្រាមប្រតិបត្តិការ។ ទោះបីអ្នកបើកបរទាំងនេះទទួលរងផលប៉ះពាល់ពីជីវភាពរស់នៅក៏ដោយប៉ន្តែរ ពួកគេនៅតែស្រុះចិត្តគំនិតចំពោះគោលការណ៍របស់ទីក្រុង ដើម្បីរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
សូមបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី ១៩ ខែមិថុនាគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចេញសារាចរលេខ ១០ ស្តីពីការរឹតបន្តឹងនិងពង្រឹងវិធានការដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅលើភូមិសាស្ត្រទីក្រុង។ ដូច្នេះ ទីក្រុងបន្តផ្អាកសេវាកម្មដែលមិនចាំបាច់។ ទីក្រុងក៏តម្រូវឱ្យប្រជាជនមិនប្រមូលផ្តុំគ្នាលើសពី ៣ នាក់ នៅតាមទីសាធារណៈ លើកលែងតែនៅការិយាល័យធ្វើការ សាលារៀន និងមន្ទីរពេទ្យ។ គម្លាតអប្បបរមារវាងមនុស្សជាមួយមនុស្សគឺ ១,៥ ម៉ែទ្រ។ ក្រៅពីនេះ មន្ទីរគមនាគមន៍ និងដឹកជញ្ជូនក៏បានចេញលិខិតតម្រូវឲ្យរថយន្តតាក់ស៊ី រថយន្តបច្ចេកវិទ្យា និងរថយន្តអន្តរខេត្ត ត្រូវបញ្ឈប់ដំណើរការផងដែរ៕