អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Vo Tuan Nhan ថ្លែងមតិក្នងពិធី |
ប្រធានបទនៃទិវាបរិស្ថានឆ្នាំនេះក្រោមប្រធានបទ “ដោះស្រាយការបំពុលប្លាស្ទិចនិងនីឡុង”។ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Vo Tuan Nhan បានឲ្យដឹងថា៖ វៀតណាម ប្តេជ្ញាចិត្ត ធ្វើសកម្មភាពដើម្បីរុញថយក្រោយការបំពុលប្លាស្ទិចនិងនីឡុង៖
“ស្ថាប័នគ្រប់គ្រងរដ្ឋគ្រប់ជាន់ថ្នាក់ ត្រូវជ្រួតជ្រាបនិងអនុវត្តជាក់ស្តែងនូវទស្សនបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី គឺមិនប្តូរបរិស្ថានយកកំណើនសេដ្ឋកិច្ចឡើយ។ លើសពីនេះទៅទៀត បង្កើនការផ្សព្វផ្សាយ អប់រំ ដើម្បីលើកកម្ពស់មនសិការអំពីគ្រោះថ្នាក់របស់សំណល់ប្លាស្ទិក ថង់នីឡុងសម្រាប់បរិស្ថាននិងសុខភាពរបស់មនុស្ស”។
នាព្រឹកថ្ងៃទី៥មិថុនា ទីក្រុង Can Tho ក៏បានរៀបចំពិធីមិទ្ទីងជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកផងដែរ៕