![បំផុសការផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយវៀតណាមឆ្នាំ២០១៤ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2013_12_09/hop-bao tham nhung 2014.jpg) |
សន្និសីទកាសែតបំផុសកម្មវិធីការផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយវៀតណាមឆ្នាំ២០១៤ (VOV) |
Vovworld-សន្និសីទកាសែតបំផុសកម្មវិធីការផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយវៀតណាមឆ្នាំ២០១៤បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហាណូយ។ កម្មវិធីការផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយវៀតណាម (VACI) ឆ្នាំ២០១៤ឆ្ពោះ
ទៅប្រធានបទ “បង្កើនតម្លាភាពស្អាតស្អំនិងការទទួលខុសត្រូវបំភ្លឺ”។ កម្មវិធីរួមមាន
ផ្នែកចំនួន២គឺ បំផុសការប្រឡងផ្ដើមគំនិតនិងផ្លាស់ប្តូរចំណេះដឹង វេទិការគោល
នយោបាយ។ អគ្គអធិការកិច្ចរងរដ្ឋាភិបាលវៀតណាមលោក Nguyen Van Thanh បាន
ឲ្យដឹងថា៖
“កម្មវិធីផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយវៀតណាមជាការខំប្រឹងប្រែងមួយ
ក្នុងចំណោមការខំប្រឹងប្រែងរបស់អធិការកិច្ចរដ្ឋាភិបាលនិយាយដោយឡែកក៏ដូចជា
វៀតណាមនិយាយរួមដើម្បីរកឃើញរបៀបទប់ស្កាត់អំពើពុករលួយ ជំរុញការចូលរួម
យ៉ាងទូលំទូលាយរបស់គ្រប់វណ្ណសង្គម ចំពោះបុព្វហេតុដ៏លំបាកនិងស្មុគស្មាញនេះ៕”