|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម(VOV) |
(VOV)_នាថ្ងៃទី ២២ ធ្នូ នៅខេត្ត Ben Tre (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្ត
ទៅទិវាបុណ្យបោះជំរុំ ដោយប្រធានបទ៖យុវជនវីរភាពការពារមាតុប្រទេស ឆ្នាំ
២០១៣។ នៅទីនេះ បណ្ដាសមាជិកសមគមយុវជន យុវជនត្រូវបានចូលរួមការសិក្សា ស្រាវជ្រាវអំពីកាតព្វកិច្ចយោធា និងច្បាប់យោធាស៊ីវិល និងបានចូលរួមល្បែងលេង កំសាន្តប្រពៃណី…ជាដើម។
នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) នាថ្ងៃទី ២១ ធ្នូ បញ្ជាការដ្ឋានយោធាទីក្រុង Can Tho បានរៀបចំការប្រឡងស្វែងយល់អំពីកោះ សមុទ្រវៀតណាម និងការតាំងពិព័រណ៍៖ ស្ដីពីឧត្តមសេនីយ៍ Vo Nguyen Giap ។ ការតាំងពិព័រណ៍ នេះ
បាន តាំងបង្ហាញរូបភាព ឯកសារចំនួនជាង១០០ ស្ដីពីជីវប្រវត្តន៍ តួនាទីបញ្ជារបស់
អគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម -ឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងការ
តស៊ូប្រឆាំងអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិក។ វរសេនីយ៍ឯក Tran Hoa
Hiep អនុប្រធាន ស្នងការនយោបាយ បញ្ជាការដ្ឋានយោធាទិក្រុងCan Tho បានអោយ
ដឹងថា៖
“ តាមរយះការតាំងពិព័រណ៌និងសន្និសីទអំពីកោះសមុទ្រនេះ យើងខ្ញុំមានគោល
បំណងថា៖ជំនាន់វ័យក្មេងនាសព្វថ្ងៃ យល់ដឹងដ៏ជ្រាលជ្រៅអំពីប្រពៃណីជាតិ ដែលបាន ជីដូនជីតាពូនជ្រុំ ជាពិសេសគឺចំពោះសមុទ្រ កោះ។”
នាថ្ងៃទី ២១ ធ្នូ ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទីវាបង្កើតកងទ័ព ប្រជាជនវៀតណាមក៏បានការិយាល័យសេនានុព័ន្ធវៀតណាមប្រចាំនៅឥណ្ឌារៀបចំ ឡើងដ៏មហោលារឹកដែរ៕